ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុបវាយតម្លៃថាការបោះឆ្នោតនៅកម្ពុជា សេរី យុត្តិធ៍ម និង តម្លាភាព

735
ចែករម្លែក

ភ្នំពេញ៖លោកសាស្រ្តាចារ្យបណ្ឌិត អាន់តុន ការាជី ( Anton Caragea )ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុប បានវាយ តម្លៃសភាពការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នៅកម្ពុជាថាមានលក្ខណៈសេរី យុត្តិធ៍មនិងមានតម្លាភាព ដែលការបោះឆ្នោតនេះ មានលក្ខណប្រជាធិបតេយ្យពិតៗ និង ដោយគ្មានអំពើហឹង្សា ។

លោកសាស្រ្តាចារ្យបណ្ឌិត អាន់តុន ការាជី ( Anton Caragea )ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រគល់របាយការណ៍សង្កេតការណ៍បោះឆ្នោតនីតិកាលទី៦ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី ៣០ ខែ កក្កដា​ នៅវិមានសន្តិភាព ៕

បន្ទាប់ពីបានចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នៅកម្ពុជារួចមកលោកសាស្រ្តាចារ្យបណ្ឌិត អាន់តុន ការាជី ( Anton Caragea )ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុប នាព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨ នេះបានអញ្ជើញ ប្រគល់របាយការណ៌សង្កេតការណ៍របស់ខ្លួនជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅវិមានសន្តិភាពទីស្តីការ នាយរដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា៖ លោក Anton Caragea បានពាំនាំមកជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវរបាយការណ៍ ចុងក្រោយនៃបេសកកម្មសង្កេតការណ៍ការបោះឆ្នោតនីតិ កាលទី៦ ​ក៏ដូចជារបាការណ៍របស់ក្រុមក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុបពាក់ព័ន្ធការបោះឆ្នោតនៅក្នុងនីតិកាលទី ៦ នៅកម្ពុជា ក៏ ដូចជារបាយការណ៍បឋម និង ចុងក្រោយរបស់អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចជាលទ្ធផលរបស់សហគមន៍ បណ្ឌិតសភាអន្តរជាតិក្នុងនោះបានសំ ដែងនូវការអបអមសាទរដែលទទួលបាន។

លោកបានសង្កត់ធ្ងន់ថា ៖”ប្រជាជនទៅបោះឆ្នោតមានរហូតជាង ៨២ ភាគរយនោះគឺបានឆ្លុះបញ្ចាំងនូវ ឆន្ទះ របស់ប្រជាជនកម្ពុជាពិត ៗ តាមការសង្កេតនូវក្នុងរបាយការណ៍ទាំងនេះសុទ្ធតែបានអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលការបោះឆ្នោតនេះមាន លក្ខណៈសេរី យុត្តិធ៌ម តម្លាភាព និង ឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យពិតៗដោយគ្មានអំពើហិង្សា “។

​ក្នុងជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានថ្លែង​អរគុណចំពោះការសង្កេតការណ៌របស់អ្នកសង្កេតការណ៍អន្តរ ជាតិទាំងអស់ដែលបាន ផ្តល់នូវភាពយុត្តិធ៌មចំពោះកម្ពុជា ក្នុងការរៀបចំដំណើរការបោះឆ្នោតនីតិកាលទី៦ នេះ ។ សម្តេចបានបន្តថា អ្វីដែល​ជាការ​ចង់បាន​របស់​កម្ពុជា​នោះ គឺ ​ប្រតិភូ​ទាំងអស់​មើលឃើញ​អ្វី សង្កេតឃើញ​អ្វីសូម​និយាយ​នោះ​តែម្តងដើម្បី​ឆ្លុះបញ្ចាំង​ការពិត​អំពី​ស្ថានភាព​នៃ​ការបោះឆ្នោត​របស់​កម្ពុជា​ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានជម្រាបជូនភ្ញៀវផងដែរថា ដំណើរការ​ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​ស្របទៅតាមរដ្ឋធម្មនុញ្ញ របស់​កម្ពុជា​គឺត្រូវ​បោះឆ្នោត​៥​ឆ្នាំ​ម្តង​ជា​ទៀងទាត់ ហើយ​កំណត់​យក​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​៤ នៃ​ខែកក្កដា ។ ការកំណត់​ការបោះ​ឆ្នោ​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​គឺបានធ្វើអោយគ្រប់គណបក្សទាំងអស់អាចត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតនៅកម្ពុជា ​មិន​ដូច​ទៅនឹង​ការបោះឆ្នោត​នៅ​ប្រទេស​ដទៃទៀ​ទេ ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី ឬ នាយករដ្ឋមន្ត្រីរំលាយ​សភា​ជ្រើសរើស​ថ្ងៃ​បោះឆ្នោត​តាម​ការគ្រោងទុក​របស់​ខ្លួន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាកម្ពុជាកំពុងតែអនុវត្តន៍ទៅបានរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ៕BR