ក្រុមប្រឹក្សាធម្មនុញ​កម្ពុ​ជា​រៀបចំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន​

128
ចែករម្លែក

​ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​:​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​រៀបចំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (Association Des Cours Constitutionelles FrancophonesACCF)​។​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប​ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ប្រធាន​តុលាការ​កំពូល​នៃ​ប្រទេស​កាណាដា​លោក​WagnerRichard​ដែល​បានទទួល​អាណត្តិ​ជា​ប្រធាន​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) ។​

​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ចំនួន​២២​រូប​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​តុលាការ​ធម្មនុញ្ញ​និង​តុលាការ​កំពូល​មកពី​ប្រទេស​ចំនួន​១១​ដែល​។​ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​ប្រាំ​រូប​រួមមាន​លោក​អ៊ឹម​ឈុនលឹម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​MeyerULRICH​ប្រធាន​តុលាការ​សហព័ន្ធ​ស្វី​សលោក​PapaOumarSAKHO​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេស​សេ​ណេ​ហ្គា​ល់​លោក​FrançoisDAOÛT​ប្រធាន​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​។​លោកជំទាវ​MANASSADANIOKO​ប្រធាន​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ម៉ាលី​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាធម្មនុញ្ញ​តុលាការ​ធម្មនុញ្ញ​និង​តុលាការ​កំពូល​នៃ​ប្រទេស រ៉ូ​ម៉ា​នី បារាំង ម៉ា​រ៉ុ​ក និង​ប្រទេស​ហ្គា​បុ​ង​។​

កិច្ចប្រជុំ​នេះ​បានធ្វើការ​ពិភាក្សា និង​សម្រេច​លើ​របៀបវារៈ​មួយចំនួន​រួមមាន ការអនុម័ត​សេចក្ដីព្រាង កំណត់ហេតុ​ប្រជុំ​នៃ​កិច្ចប្រជុំ​លើក​មុន​ការ​បូកសរុប​សម​ទ្ធ​ផល​ការងារ​និង​ទិសដៅ​ការងារ​របស់​សមាគម​ការពិនិត្យ​សម្រេច​លើ​កម្មវិធី​ប្រជុំ​បី​ឆ្នាំ​ម្តង​។​ការពិនិត្យ​សម្រេច​លើ​ការរៀបចំ​គេហទំព័រ​របស់​សមាគម ការពិនិត្យ​សម្រេច​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​សមាគម​កា​រ​ពិនិត្យ​សម្រេច​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន​(ACCF)​។​

ជាមួយនឹង​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​(OrganisationInternationaledelaFrancophonieOIF)​ការពិនិត្យ​សម្រេច​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយនឹង​សន្និសីទ​យុត្តាធិការ​ធម្មនុញ្ញ​អាហ្វ្រិក​(Conférence des Juridictions Constitutionnelles Africaines – CJCA) និង​បញ្ហា​ផ្សេងៗ​។​

​គូសបញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន​(ACCF)​ត្រូវ​រៀបចំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​របស់ខ្លួន​នៅតាម​បណ្តា​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​កិត្តិយស​ត្រូវបាន​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន​ស្នើសុំ​ឱ្យទទួល​រៀបចំ​កិច្ចប្រជុំ​ជា​លើក​ទី​១​ក្នុងនាម​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) ។

​នេះ​ក៍​ជាការ​ប្រជុំ​លើក​ទី​១​របស់​សមាគម​ACCF​នៅ​ទ្វីបអាស៊ី​ចាប់តាំងពី​ពេល​សមាគម​នេះ​ត្រូវបាន​បង្កើតឡើង​។​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) នេះ ដែល​ទើបតែ​ប្តូរ​ពី​ឈ្មោះ ACCPUF នៅ​ឆ្នាំ​២០១៩​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៧​ក្រោម​ការផ្តួចផ្តើម​គំនិត​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេស​បារាំង​។​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) ក្នុង​ឆ្នាំ​១៩៩៨​។ បច្ចុប្បន្ន​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) មាន​សមាជិក​សរុប​ចំនួន ៤៨ ប្រទេស ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​និយាយ​ភាសា​បារាំង​៕S/​