ក្រុមប្រឹក្សារាជធានីភ្នំពេញស្នើរឲ្យមានការទិទៀនកែលម្អរទៅលើមន្ត្រីដែលអសកម្មមួយចំនួនដោយចំហរ

859
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

​ភ្នំពេញ៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងពីការពង្រឹងការអនុវត្តការងារ ដោយហ៊ានទិទៀនកែលម្អរដោយចំហរទៅលើមន្ត្រីក្នុងរដ្ឋបាលរាជធានីណាដែលមានភាពអសកម្មក្នុងការងារដើម្បីពង្រឹងតួនាទីក្នុងការអនុវត្តភារកិច្ចរបស់មន្ត្រីអសកម្មទាំងនោះឲ្យមានប្រសិទ្ធភាពឡើង។ដោយពេលនេះឈានចូលអណត្តិទី៦ហើយ។

ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២នៅព្រឹកថ្ងៃទី៦ខែកញ្ញានេះនៅរដ្ឋបាលរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងគណៈអភិបាលរាជធានីភ្នំពេញចំនួន៤រូប។

ក្នុងកិច្ចប្រជុំនោះលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលស្គាល់ថា សមាជិកក្រុមប្រឹក្សាមានសិទ្ធក្នុងការទិទៀនកែលំអរលើមន្ត្រីណាដែលអសកម្មការងារ។តែការទិទៀននោះត្រូវធ្វើក្នុងកំរិតអង្គប្រជុំចង្អៀត។លោកប្រធានបានថ្លែងទៀតថា៖កន្លងមកការប្រាស្រ័យទាក់ទងជាមួយអ្នកធ្វើការងារជាមួយ ឬជាមួយប្រជាពលរដ្ឋរបស់មន្ត្រីខ្លះនៅមានកំរិត  ដូច្នេះសុំឲ្យមានការប្តូរឥរិយាបថនេះចេញ ។ក្នុងនោះដែរអង្គប្រជុំការបានសំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញអនុវត្តប្លង់មេចរាចរក្នុងទីក្រុងដែលមានការសិក្សារួចមកហើយ គឺត្រូវអនុវត្តជាក់ស្តែងកុំឲ្យមានតែនៅលើក្រដាស។

ជាមួយគ្នានេះលោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានស្នើដាក់ក្នុងរបៀបវារះប្រជុំក្រុមប្រឹក្សាលើកក្រោយដោយដាក់គោលនយោបាយគណនេយ្យភាពសង្គម ដើម្បីឲ្យក្រុមប្រឹក្សាបានជ្រាបពីតម្លាភាព និងគណនេយ្យភាព និងប្រកបដោយការទទួលខុសត្រូវ ៕