ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង​

1947
ចែករម្លែក

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ជា​ឯកច្ឆន្ទ​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល ចុងក្រោយ​បំផុត​ដោយ​កូរ៉េខាងជើង កាលពី​ថ្ងៃ​អង្គារ ទី​២៩​សីហា ដោយ​ទាមទារ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ត្រូវ​បញ្ឈប់​កម្មវិធី​អាវុធ​នេះ បន្ទាប់ពី​គ្រាប់​មី​ស៊ី​ល​មួយ ត្រូវបាន​បាញ់​ហោះ​ពីលើ​ប្រទេស​ជប៉ុន ហើយ​ធ្លា​ក់នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គា​ករ​សហប្រជាជាតិ ដែលមាន​សមាជិក​១៥​ប្រទេស​នេះ បាន​រក្សា​ការរួបរួម​គ្នា​
​បន្ទាប់ពី​មានការ​បង្កហេតុ​ជា​ចុងក្រោយ​បំផុត​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ដោយ​ចិន​និង​រុស្ស៊ី​បាន​យល់ព្រម​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ថ្កោលទោស​សកម្មភាព​របស់​របប​ដឹកនាំ​គីម ជុង អ៊ុន ។​

​ប៉ុន្តែ សេចក្តីថ្លែងការណ៍​នេះ នឹងមិន​នាំឱ្យមាន​ចំណាត់ការ​ថ្មី​ឬ​តឹងរ៉ឹង​ខ្លាំង ភ្លាមៗ ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះទេ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា “​ក្រុមប្រឹក្សាសន្តិសុខ បញ្ជាក់ថា ទង្វើ​របស់​កូរ៉េខាងជើង​ទាំងនេះ មិន​ត្រឹមតែ​គំរាមកំហែង​ដល់​តំបន់​នោះទេ ប៉ុន្តែ​ថែមទាំង​គំរាមកំហែង​ដល់​បណ្តា​ប្រទេស​ជា​សមាជិក អង្គការសហប្រជាជាតិ​”៕ ដោយ៖ សុខា

​អ្នកដំណើរ​នៅ​ស្ថាន​នី​យ​រថភ្លើង​ក្រុង​សេ​អ៊ូ​ល មើល​ព័ត៌មាន​អំពី​ការបាញ់​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ