ក្រុមប្រឹក្សា​ក្រុងប៉ារីស​កំពុង​ពិចារណា​លើ​អនាគត​ផ្ទះបន​តុក្កតា​សិច Xdolls

1321
ចែករម្លែក
  • 26
    Shares

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ឱ្យដឹងថា ក្រុមប្រឹក្សា​ក្រុងប៉ារីស​នឹង​សម្រេចចិត្ត​លើ​អនាគត​នៃ​អាជីវកម្ម​មួយ ដែល​អតិថិជន​ត្រូវ​បង់ប្រាក់​ចំនួន ៨៩ អឺរ៉ូ (១០៩ ដុល្លារ​) ដើម្បី​ចំណាយពេល​មួយ​ម៉ោង​ជាមួយ​តុក្កតា​សិច​ស៊ី​លី​កូន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​អង្គារ​ទី​២០​មីនា​នេះ​។​

​ក្រុមប្រឹក្សា​សហគមន៍​និង​ក្រុម​អ្នក​គាំពារ​នារី​បាន​អំពាវនាវ​ឱ្យ​បិទ​ផ្ទះបន Xdolls​។​

​បច្ចុប្បន្ន ផ្ទះបន Xdolls ត្រូវបាន​ចុះបញ្ជី​ជា​មជ្ឈមណ្ឌល​ហ្គេម ប៉ុន្តែ​អ្នក​តវ៉ា​ជាច្រើន​អះអាងថា វា​ជា​ផ្ទះបន​ពេញទី​ទៅហើយ​។​

​ការកាន់កាប់​ឬ​បើក​ផ្ទះបន គឺជា​អំពើ​ខុសច្បាប់​នៅក្នុង​ប្រទេស​បារាំង​។​

​ផ្ទះបន Xdolls មាន​ទីតាំង​ស្ថិតនៅក្នុង​ផ្ទះល្វែង​អនាមិក​មួយ​នៅក្នុង​រដ្ឋធានី​របស់​បារាំង​និង​បាន​បើក​ដំណើរការ​កាលពី​ខែ​មុន​។​

​លោក ចាវ​ជី​ម លូ​ស​កាយ ម្ចាស់​ផ្ទះបន ដែល​ពីមុន​ធ្លាប់​គ្រប់គ្រង​ហាង​លក់​បារី​អេឡិចត្រូនិក បាន​ប្រាប់​សារព័ត៌មាន Le Parisien ថា អតិថិជន​ភាគច្រើន​ជា​បុរស ប៉ុន្តែ​គូ​ស្វាមីភរិយា​ខ្លះ​ក៏​មកលេង​ដែរ​។​

​ផ្ទះបន Xdolls មាន​បន្ទប់​ចំនួន ៣ ដែល​បន្ទប់​នីមួយៗ​មាន​តុក្កតា​សិច​ស៊ី​លី​កូន​មួយ ប្រវែង ១,៤៥ ម៉ែត្រ និង​មានតម្លៃ​រាប់ពាន់​អឺរ៉ូ​។​

​អតិថិជន​ធ្វើការ​កក់​និង​ទូទាត់​តាម​អ៊ី​ន​ធឺ​ណេ​ត ហើយ​អាសយដ្ឋាន​ពិតប្រាកដ​ត្រូវបាន​រក្សា​ជាការ​សម្ងាត់​។ លោក លូ​ស​កាយ និយាយថា សូម្បីតែ​អ្នកជិតខាង​ក៏​មិនដឹង​អំពី​លក្ខណៈ​នៃ​ជំនួញ​នេះដែរ​៕ ដោយ៖ កញ្ញាដាលីស

ផ្ទះបន Xdolls មាន​ទីតាំង​ស្ថិតនៅក្នុង​ផ្ទះល្វែង​អនាមិក​មួយ​នៅក្នុង​រដ្ឋធានី​របស់​បារាំង​និង​បាន​បើក​ដំណើរការ​កាលពី​ខែ​មុន