ក្រុមប្រឹក្សា​ខេត្តពោធិសាត់​ចំនួន​២១​រូប​អាណ​តិ​ទី​៣​ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​

760
ចែករម្លែក

​ដោយ​: ពស​
​ពោធិ៍សាត់​:
នៅ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់​នា​ព្រឹក​ថ្ងៃ​សៅរ៍​១៣​កើត ខែជេស្ឋ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃ​១៥​ខែមិថុនា​ឆ្នាំ ២០១៩​នៅ​សាលប្រជុំ​សាលាខេត្ត បាន​ប្រារព្ធ​ពិធី​ប្រកាស ចូលកាន់​មុខតំណែង ក្រុមប្រឹក្សា​ខេត្ត​ទាំង​២១​រ​រូប អាណត្តិ ទី​៣​ស្ថិតក្រោម អធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ​និង ថាមពល​និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់ ជាតិ​ចុះ ជួយ​ខេត្តពោធិ៍សាត់​។​

​ពិធី​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី ប្រតិភូ​ក្រសួងមហាផ្ទៃ តំណាងរាស្ត្រ គណ​អភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ទាំង​៣​។

​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​ទើបតែ​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ក្នុង​អាណត្តិ​ទី​៣​នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង បាន​ប្តេជ្ញា ចិត្ត​ថា​ខិតខំ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ ពង្រឹង​រដ្ឋបាល ធ្វើ​ម្ចាស់ការ​ក្នុងការ​គ្រប់គ្រង​ដែន​សមត្ថកិច្ច​របស់ខ្លួន លើកកម្ពស់​គណនេយ្យភាព ឆ្លើយតប​នឹង​តម្រូវការ​របស់ ប្រជាជន​និង​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​ក្រុមប្រឹក្សា គណ​អភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ផ្នែក​គ្រប់​ថ្នាក់​សំដៅ​រួមចំណែក​ក្នុង ការអភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ​។

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានបញ្ជាក់​បន្ថែម​នូវ​ការងារ​មួយចំនួន ដូចជា​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ សុវត្ថិភាព​សង្គម​និង ការគ្រប់គ្រង​ធនធានធម្មជាតិ​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ជំរុញ​ការ អ​ភ​វឌ្ឍន៍ សេដ្ឋកិច្ចសង្គម កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ ការផ្តល់សេវា​សាធារណ​និង​ដោះស្រាយ​បញ្ហា​ប្រឈម នៅ​មូលដ្ឋាន​៕ ល​