ក្រុមប្រឹក្សា​ខេត្តស្វាយរៀង រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥១ ឆ្នាំ​ទី​៥ អាណត្តិ​ទី​២

1187
ចែករម្លែក

ដោយ : វ៉ៃកូ/​ខេត្តស្វាយរៀង :​ ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អ​ធិ​ប​តី​ប​តី​​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥១ ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ។​

​នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​​លោក ពេ​ជ សាវ៉ា​ន់ អភិបាលរង​ខេត្ត​តំណាង​លោក ម៉ែន​វិបុល​អភិបាលខេត្ត អស់លោក​ជា​អភិបាលរង​ខេត្ត អស់លោក លោកស្រី​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី លោក​នាយករង​រដ្ឋបាល លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធានការិយាល័យ​សាលាខេត្ត ។

​តាម​ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា​: បៀ​ប​វារៈ​នៃ​កិច្ចប្រជុំ​នេះ រួមមាន​១២​ចំណុច ៖

១.​ការអនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០

២.​ការអនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែសីហា និង​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ​២០១៨ របស់​រដ្ឋបាលខេត្ត

៣.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែសីហា និង​ទិសដៅ​ការងារ​ខែកញ្ញា របស់ គក​សក ខេត្ត

៤.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែសីហា និង​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​លទ្ធកម្ម​រដ្ឋបាលខេត្ត​

៥.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែសីហា និង​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ​២០១៨ របស់​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​

៦.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការបែងចែក​តួនាទី​ភារកិច្ច របៀបរបប​ធ្វើការ​ងារ​ជូន​គណៈ​អភិបាលខេត្ត​

៧.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​

៨.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​សមាសភាព​ក្រុមការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល​ខេត្ត​

៩.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​រៀបចំ​មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្តស្វាយរៀង​

១០.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ច​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​ខេត្ត​

១១.​ការបោះឆ្នោត​លើ​ការតែងតាំង​ជូន​មន្ត្រីរាជការ​សាលាខេត្ត​

១២.​សេចក្ដី​ផ្សេងៗ (​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨) ៕​B