ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​រៀបចំ​វេទិការ​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ លើក​ទី​១ ក្នុង​អណ​ត្តិ​ទី​៣

123
ចែករម្លែក

ដោយ​: វណ្ណៈ​/ ព្រះសីហនុ​: នេះ​ជា​លើក​ទី​១ ក្នុង​អាណត្តិ​ទី​៣ ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៩​វិច្ឆិកា​២០១៩ ក្រោម​វត្តមាន​លោក មាស វុ​ឌ្ឍី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ​។

​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ធ្វើឡើង​នៅ​វេទិកា​បុណ្យជាតិ​៧​មករា ក្នុងភូមិ​១​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​តាម​ស្ថាប័ន មន្ទីរ​អង្គភាព​នានា សមត្ថកិច្ច​គ្រប់ផ្នែក អជ្ញាធរ​មូលដ្ឋាន​ភូមិ សង្កាត់​និង​ប្រជាពលរដ្ឋ​។​

​វេទិកា​នេះ គឺ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ ជជែក​លើក​ពី​បញ្ហា​ឬ​កង្វល់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​លើក​ជា​សំណូមពរ​ទៅកាន់​អជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ មានដូចជា​ការងារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់​តាម​ភូមិ សង្កាត់​(​ចលនា​ភូមិ​ឃុំ​សុវត្ថិភាព​) ការងារ​អនាម​យ័​បរិស្ថាន​និង​ការផ្តល់សេវា​ជូន​ពលរដ្ឋ ជាដើម ព្រមទាំង​ដំណោះស្រាយ​ដែល​មន្ត្រី​ឆ្លើយតប​ផងដែរ​៕ ល​