ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​៣​នឹង​ប្រកាស​នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៩, ក្រោម​អធិបតីភាព​សម្ដេច ស ខេង

779
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/ភ្នំពេញ​ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​៣​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៩ សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្ដេច ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ។ ដោយឡែក​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត ក៏​នឹងត្រូវ​ប្រកាស់​ជា​បន្តបន្ទាប់​នៅក្នុង ខែមិថុនា​នេះ​ផងដែរ​។​

យោងតាម​បញ្ជីរ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​អគ្គនាយកដ្ឋាន​រដ្ឋបាល​ចូលរួម​អមដំណើរ​តំណាង​រាជរដ្ឋាភិបាល​ដែល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី ៣ ហើយ​បើ​យោងតាម​បញ្ជី​នេះ គឺ​រាជធានី​ភ្នំពេញ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១២​ខែមិថុនា​ឆ្នាំ ២០១៩ វេលា​ម៉ោង ៨​និង ៣០ នាទី​ព្រឹក ក្រោម​វត្តមាន​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមាន​ប្រតិភូ​អមដំណើរ រួមមាន​លោក​ប្រាក់ សំអឿន លោក​ធូ សាន លោក​តូច វិ​រៈ លោក​ជិន វិចិត្រ​និង​លោក​សួន ផេង អាន ។​

គួរ​បញ្ជាក់ថា​ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ហើយ​ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ការរារាំង គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង និង​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ប្រសើរ ក្នុងនោះ​សម្រាប់​រាជធានី​ភ្នំពេញ សរុប​លទ្ធផល​បោៈ​ឆ្នោត​ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨៨៦​លើ​៨៧៨ ក្នុងនោះ​គណបក្ស​ហ្វុនស៊ិនប៉ិច​បាន​៧ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ចំនួន​១ សញ្ជាតិ​កម្ពុជា១ មិនបានការ១។​

​គិត​ជា​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​ចំនូ​ន​២៦៨​លើ​២៧០ គណបក្ស​ហ្វុនស៊ិនប៉ិច​បាន​១ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ចំនួន​១​។​ យោងតាម​លទ្ធផល​ខាងលើនេះ ​លោក ប៉ា សុជាតិ​វង្ស ដែលជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​នឹងត្រូវ​ប្រកាស​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​៣៕​B/