ក្រុមប្រឹក្សា​រាជធានី​៖​ផ្សព្វផ្សាយ​ពី​ដំណើរការ​រៀបចំ​ និង​កសាង​ផែនការអភិវឌ្ឍន៍​រាជធានី​

338
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន/ភ្នំពេញ ៖ ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ​២០១៩ ​នេះ​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរ​ការរៀបចំ​ និង​កសាង​ផែនការ​អភិវឌ្ឍ​រាជធានី​ដើម្បី​បង្កើន​ការយល់ដឹង​និង​លើកកម្ពស់​សមត្ថភាព​ក្រុមប្រឹក្សា​ ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យមាន​សមត្ថភាព​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​ និង​ការកសាង​ផែនការ​វិនិយោគ​៣​ឆ្នាំ​រំកិល​ទទួលជោគជ័យ ។​

ក្នុងឱកាស​នោះ​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា​៖ ការប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ដំណើរ​ការរៀបចំ​និង​កសាង​ផែនការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ នា​ព្រឹក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​លើកកម្ពស់​សមត្ថភាព​ក្រុមប្រឹក្សា​ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យមាន​សមត្ថភាព​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​និង​ការកសាង​ផែនការ​វិនិយោគ​៣​ឆ្នាំ​រំកិល​ទទួលជោគជ័យ​។ តាម​រាជធានី ខណ្ឌ​ត្រូវមាន​សមត្ថភាព ការយល់ដឹង ដើម្បី​ចាត់ចែង​ធនធាន​របស់ខ្លួន​ឱ្យ​ប្រសើរឡើង ក្នុង​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​និង​អភិបាលកិច្ច​មូលដ្ឋាន​សំដៅ​លើក​កំពស់​ការ​ផ្ល​ល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព តម្លាភាព​និង​ករណី​ភាព​។​

លោក​ប្រធាន​ក្រុមប្រឹក្សា​បន្តថា​៖ ក្រុមប្រឹក្សា​រាជធានី​អាណត្តិ​ទី​៣ ក៏ដូចជា​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូទាំងប្រទេស​បានកើត​ចេញ​ពី​ការបោះឆ្នោត​អសកល​នា​ថ្ងៃទី​២៦​ឧសភា​ឆ្នាំ​២០១៩​កន្លងមក ដែលមាន​លក្ខណ​សេរី​យុត្តិធម៌​ត្រឹមត្រូវ​និង​មា​នស​ម្លា​ភាព​។ ក្រុមប្រឹក្សា​រាជធានី​និង​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ទៅតាម​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត ដោយមាន​ការជួយ​សហ​ការ​ពី​ថ្នាក់ជាតិ ថ្នាក់ដឹកនាំ​រាជធានី ខណ្ឌ ទីចាត់ការ​ទាំងអស់​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។ ដើម្បីឱ្យ​ការរៀបចំ​ផែនការអភិវឌ្ឍន៍​និង​កម្ម​វិនិយោគ រៀបចំ​ទៅបាន​ល្អ​ស្របតាម​លក្ខណៈ​បច្ចេកទេស​និង​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ចាំបាច់​ជាក់ស្តែង​របស់​ប្រជាព​លេ​ដ្ឋ ទៀមទា​ឱ្យ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​តាមរយៈ​កិច្ចសហការ នឹងសិក្សា​ឲ្យ​បាន​ម៉ត់ចត់​អំពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ធ្វើ​សមាហរណកម្ម​ផែនការ នានា​របស់​អង្គភាព មន្ទីរជំនាញ បញ្ចូល​រួមគ្នា​រៀបចំ សៀវភៅ​ផែនការ​រួម​តែមួយ គឺជា​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​អាណត្តិ​របស់​ក្រុមប្រឹក្សា​។​

ក្នុងនោះ​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក្នុងឱកាស​នោះ​ក៏បាន​ណែនាំ​ឱ្យ ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវអនុវត្ត​ទៅតាម​សៀវភៅ​ណែនាំ​ស្ដីពី​ការ​កម្មវិធី ប្រយោគ​បី​ឆ្នាំ​រំកិល​អោយបាន​ពេញលេញ​និង​បំពេញ​ទៅតាម គោលការណ៍​សំខាន់ៗ ០៩ ចំណុច ក្នុងនោះ​ចំណុច​ទី​១ គឺ​ការចែករំលែក​ព័ត៌មាន ទី​២ តម្លាភាព ដោយ​មិនមាន​ការលាក់លៀម គោលការណ៍​និង​ការសម្រេច​នានា ទី​៣​សុ​គុន្ធ​ភាព​និង​សុខដុម​នីយកម្ម ទី​៤ ការចូលរួម​ពិគ្រោះ​យោបល់ ទី​៥ ការឆ្លើយតប​នឹង​តម្រូវការ ទី​៦ គណនីយភាព​តាមបែប​ប្រជាធិបតេយ្យ ទី​៧ ប្រសិទ្ធភាព​និង​សុក្រឹតភាព សេដ្ឋកិច្ចសង្គម ទី​៨ ការធានា​ចីរភាព ធនធានធម្មជាតិ និង​បរិស្ថាន ទី​៩​ការធានា​សមធម៌ មានន័យថា​ការ​កង​សាង​ផែនការអភិវឌ្ឍន៍ ត្រូវ​ធានា​ឲ្យ​មានការ​ចូលរួម​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ស្ត្រី​កុមារ ជនពិការ ជនក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​៕​B/