ក្រុមប្រឹក្សា​ស្រុក​ត្បែងមានជ័យ​ចំនួន​១១​រូប​ទទួល​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា

661
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្បែងមានជ័យ​ចំនួន​១១​រូប​នាក់​ដែលជា​បេក្ខភាព​ទើបនឹង​ជាប់ឆ្នោត​ក្នុង​អាណា​ត្តិ​ទី​៣​ដែល​អង្គ​បោះឆ្នោត​បានផ្តល់​សេចក្តីទុកចិត្ត​ជាប់​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ស្រុក​កន្លងទៅ​ថ្មី​នេះ​។​ត្រូវ​បានទទួល​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​លោក​អ៊ុន​ចាន់​ដា​ប្រធាន​គណៈបក្ស​ខេត្តព្រះវិហារ​។​

​ក្នុងកា​ប្រគល់​សេចក្តី​ស​ម្រ​ច​ជូន​ដល់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្បែងមានជ័យ​នេះ​គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ស្ថិតក្រោម​អធិបតី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​។​ក្នុងនាម​លោក​ប្រធាន​គណៈបក្ស​ខេត្ត​នឹង​ដោយ​មានកា​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​បណ្តា​ប្រធាន​មន្ទីរ​អង្គភាព​នានា​ចំណុះអោយ​ខេត្ត​ជាច្រើន​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​ប្រគល់​សេចក្តីសម្រេច​របស់​រាជ​រដ្ឋ​ភិ​បាល​ជូន​ដល់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​នោះ​លោក​អញ្ជើញ​មាន​ប្រសា​ស​ន៏​នឹង​សូម​ចូលរួម​អបអរ​ដល់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ដែល​ទើប​និង​ជាប់ឆ្នោត​ជា​បេក្ខភាព​ថ្មី​ក្នុង​អាណា​ត្តិ​ទី​៣​នេះ​។​

​ជាមួយគ្នានេះដែរ​លោក​អភិបាលខេត្ត​ក៏បាន​ធ្វើកា​ផ្តាំផ្ញើរ​ដល់​ក្រុមប្រឹក្សា​ដែល​ទទួលបាន​សេចក្តីសម្រេច​ពី​រាជរដ្ឋាភិបាល​នេះហើយ​ធ្វើយ៉ាងណា​ត្រូវបំពេញ​ភារកិច្ច​និង​កាតព្វកិច្ច​ក្នុង​ភាពជា​ថ្នាក់ដឹកនាំ​ដែល​និង​ប្រសូត្រ​ចេញពី​ឆ​ន្ទះ​នៃ​អង្គ​បោះឆ្នោត​នឹង​ប្រសូត្រ​ចេញពី​ឆ​ន្ទះ​ប្រជាពលរដ្ឋ​ពិតៗ​នោះ​។​

​លោក​ក៏បាន​លើកឡើង​ផងដែរ​ថា​ពាក្យ​ថា​បោះឆ្នោត​នេះ​គឺ​ផ្តើមចេញពី​កា​ប្រកួតប្រជែង​។​ក្នុងកា​ប្រកួត​ប្រកួតប្រជែង​នោះ​ទៀតសោត​គឺ​ត្រូវ​ដណ្តើមយក​នូវ​ជ័យលាភី​ពី​សមាជិក​គាំទ្រ​របស់ខ្លួន​នោះ​។​

ទទឹម​នឹង​មានកា​គាំទ្រ​ពី​សមាជិក​របស់ខ្លួន​។​លោក​ក៏បាន​ដាស់តឿន​ដល​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ទាំងអស់​សូមមេត្តា​គោរព​ក្រមសីលធម៌​ក្នុង​ភាពជា​ថ្នាក់ដឹកនាំ​ដែល​វា​ជា​សេនាធិកា​យ៉ាងសំខាន់​សម្រាប​ថ្នាក់ក្រោម​ជាតិ​៕S/