ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ចេញ​វិ​ញ្ញាប​ន​បត្រ​ឱ្យ​ក្រុមហ៊ុន​៣​ មក​វិនិយោគ​ក្នុង​ទុន​ជាង​១១​លាន​ដុល្លារ​និង​ផ្តល់​ការងារ​ជិត​៣​ពាន់​កន្លែង​

358
ចែករម្លែក

ដោយ​៖​សុផល​/​ភ្នំពេញៈ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិ​ញ្ញាប​ន​បត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣​មក​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តកំពង់ស្ពឺ​។​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​ទាំងបី មាន​ប្រមាណ​ជាង​១១​លាន​ដុល្លារ​សម្រាប់​ប្រកប​អាជីវកម្ម រោងចក្រ​ផលិត​ក្រដាសកាតុង​ ផលិត​កាបូប​និង​ស្រោមដៃ​និង​រោងចក្រ​ផលិត​សម្លៀកបំពាក់​។​ក្រុមហ៊ុន​ទាំងបី នឹង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​ជាង​២.៧០០​កន្លែង​។​

​តាម​ប្រភព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិ​ញ្ញាប​ន​បត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖១. JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាក់​កាំបិត ឃុំ​វល្លិ​ស ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៤,៨​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៩​កន្លែង​។​

២. NIU GENG DI (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ស្រោមដៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៣,៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៣៧៨​កន្លែង​។​៣. “CHUNLEI GARMENT(CAMBODIA)CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ​​ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ​២,៨​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន ១.២២១​កន្លែង​៕S/Ha