ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ថា គ្មាន​ការបង្កើន​រយៈពេល​អនុ​គ្រោះ​ពន្ធ​ពី​៥​ឆ្នាំទៅ​៩​ឆ្នាំ លើ​វិស័យ​កាត់ដេរ​នោះទេ

281

(​ភ្នំពេញ​) ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយបាន​បញ្ជាក់​យ៉ាងច្បាស់​ថា​គ្មាន​ការអនុគ្រោះ​​ពន្ធ​រយៈពេល​៩​ឆ្នាំ លើ​វិស័យ​កាត់ដេរ ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន មួយចំនួន​នោះឡើយ​។​
​ ​
​ការចេញ​សេចក្ដី​ជូន​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បែបនេះ​គឺ​បន្ទាប់ពី​មានការ​ចុះផ្សាយ​របស់​ប​ណ្ដា​ញ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្ដិ៍ បាន​ចុះផ្សាយ​អត្ថបទ​មួយ ដែលមាន​ចំណងជើង​អត្ថបទ​ថា “​លោក​ហ៊ុន សែន អនុគ្រោះ​ពន្ធ​៩​ឆ្នាំ​លើ​វិស័យ​កាត់ដេរ​”​។ ​តាមរយៈ​អត្ថបទ​នេះ ភ្នំពេញ​ប៉ុស្ដិ៍ បាន​បានសរសេរថា “​លោក​ហ៊ុន សែន ថ្លែងថា ៖ តាម​សំណើរ​របស់​រដ្ឋមន្ដ្រីក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ស្នើថា នឹងមាន​ការអនុគ្រោះ​មិន​យកពន្ធ​រយៈពេល​៩​ឆ្នាំ​ដល់​អ្នកវិនិយោគ​។ កាលពីមុន​គឺ​យើង​មានការ​លើកលែង​ពន្ធ​​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស រយៈពេល​៥​ឆ្នាំ​។ ការដែល​យើង​ផ្ដល់​ការលើកលែង​ពន្ធ​រយៈពេល​៩​ឆ្នាំ ចំពោះ​អ្នកវិនិយោគ​ថ្មី គឺជា​ថ្នូរ​ទៅនឹង​​ការតំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ ន​យោ​ជិត និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀតផង​ដែរ ព្រមទាំង​ភាព​រឹង​ដៃ​រឹង​ជើង​នៃ​សេដ្ឋកិច្ច​”​។​
​ ​
​យ៉ាងណាក្ដី ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​បញ្ជាក់ថា ខ្លឹមសារ​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះទេ ដែល​ជាក់ស្ដែង សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​បានលើកឡើង​ក្នុងឱកាស​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី​រោច​ក្រ​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ កាលពី​ថ្ងៃទី​៣០ សីហា ថា “​ដូច​ឯកឧត្តម​អ៊ិត សំហេង បានធ្វើ​របាយការណ៍​អំបាញ់មិញ ការមិន​យកពន្ធ​រយៈពេល​៩​ឆ្នាំ ដើម្បី​អ្វី​ទៅ​? ម៉ា​ផ្នែក​មាន​ភាព​រឹង​ដៃ រឹង​ជើង​ផ្នែក​ឧស្សាហកម្ម ម៉ា​ផ្នែក​ទៀត បានមក​ដើម្បី​បញ្ចូល​ទៅជា​ចំណែក នៃ​ប្រាក់បៀវត្សរ៍​របស់​កម្ម​ករ យើង​បាន​ពឹងផ្អែក​ច្រើនណាស់ ដើម្បី​ធ្វើ​កិច្ចការ​ទាំងឡាយ រាប់ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​…”​។​ដោយ៖វិបុល/sn

ព័ត៌មាន​លម្អិត​សូម​អាន​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ទាំងស្រុង ៖