ក្រុមសង្គមងងឹត​អ៊ីតាលី ប្រកាស​ផ្តល់ប្រាក់​រង្វាន់​តាម​ប្រមាញ់​សុនខ​ឈ្មោះ Pocho

959
ចែករម្លែក
  • 1
    Share

​ក្រុម​ម៉ា​ហ្វៀ (mafia) ឬ​សង្គមងងឹត​បាន​បញ្ជា​ឱ្យ​តាម​ប្រមាញ់​សត្រូវ​ធំ​របស់ខ្លួន​នោះ​គឺ សុនខ​ហិត​រក​គ្រឿងញៀន​មួយ​ក្បាល​ដែល​បានធ្វើឱ្យ​ពួកគេ​ខាតបង់​ប្រាក់​ជាច្រើន​លាន​ដុល្លារ​។

​សុនខ​ពូជ Jack Russell ឈ្មោះ ប៉ូ​ចូ (Pocho) អាយុ ៩​ឆ្នាំ​ខាងលើនេះ​បាន​ហិត​រកឃើញ សារធាតុ​ខុសច្បាប់ (​គ្រឿងញៀន​) ជាង​ពីរ​តោន​ឱ្យ​ប៉ូលិស​ក្រុង​ណេ​ផលស៍ (Naples) ឬ​ណា​ប៉ូ​លី (Napoli) ប្រទេស​អ៊ីតាលី​។​

​កាសែត ឌឹ​ម ថា​ម​ស៍ (The Times) បាន​ចុះផ្សាយ​ថា កា​ម៉ូ​រ៉ា (Camorra) ដែលជា ក្រុមសង្គមងងឹត​ដ៏​ចំណាស់​បំផុត និង​ធំ​បំផុត​មួយ​នៅ​ប្រទេស​អ៊ីតាលី បានប្រកាស ផ្តល់ប្រាក់​រង្វាន់​ប្រមាណ ៦.០០០ ដុល្លារ​អាមេរិក សម្រាប់​ថ្លៃ​ក្បាល​របស់​សុនខ ប៉ូ​ចូ​។

​សុនខ​ខាងលើនេះ ត្រូវគេ​ដាក់ឈ្មោះ​តាម​អតីត​កីឡាករ​បាល់ទាត់​ក្រុង​ណា​ប៉ូ​លី ឈ្មោះ អ៊ី​ហ្សេ​គ្វី​អែល ឡា​វ៉េ​ស​ហ្ស៊ី (Ezequiel Lavezzi) ដែលមាន​រហស្សនាម​ថា Pocho​។​

​សូមបញ្ជាក់ថា សុនខ​នេះ​ជា​របស់លោក​វេជ្ជបណ្ឌិត​ម្នាក់​ដែល​រស់នៅ​ក្បែរ​កីឡដ្ឋាន បាល់ទាត់​សាន ប៉ូ​ឡូ (San Paolo) ក្នុង​ទីក្រុង​នេះ ប៉ុន្តែ​គាត់​បាន​បរិច្ចាគ​វា​ឱ្យទៅ​ប៉ូលិស នៅពេល​ដឹងថា​កូនប្រុស​របស់គាត់​កើត​អា​ឡែ​ស៊ី (​ប្រតិកម្ម​) ដោយសារ​រោម​របស់​វា​៕ ប្រែ​សម្រួល​: ខុម​