ក្រុមសុខាភិបាល​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ឱ្យ​ប្រជាជន​ខ្មែរ​

304

នៅ​ថ្ងៃទី​៣០ ខែសីហា ក្រុមសុខាភិបាល​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន​បានបញ្ចប់ ការងារ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ ឥតគិតថ្លៃ​ឱ្យ​ប្រជាជន​ខ្មែរ​រយៈពេល ១០​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ។ ក្នុងអំឡុង ពេល​១០​ថ្ងៃនោះ គ្រូពេទ្យ​ជំនាញ​ដែល មកពី​មន្ទីរពេទ្យ​ល្បីឈ្មោះ​ផ្សេងៗ នៃ ខេត្ត​ជាំ​ង​ស៊ូ​បានធ្វើ​ដំណើរ​មក​ប្រទេស កម្ពុជា​ផ្តល់​ថ្នាំ​ល្អៗ​ឱ្យ​ប្រជាជន​ខ្មែរ និង​បានទទួល​ការស្វាគមន៍​យ៉ាង​រាក់ទាក់ កក់ក្តៅ ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​ខ្មែរ ។​

​ក្រុមសុខាភិបាល​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស ចិន​បានចេញ​ដំណើរ​ពី​ព្រឹក​ថ្ងៃទី​១៩ ខែ សីហា ហើយ​ទៅដល់ ក្រុងព្រះសីហនុ នៅ​ម៉ោង​១១​យប់ ។ ព្រឹក​ថ្ងៃទី​២០ ខែ សីហា ក្រុមសុខាភិបាល​ចិន​បានរៀបចំ កិច្ចប្រជុំ​ខ្លី​មួយ រួច​យក​ថ្នាំ និង​ឧបករណ៍ សុខាភិបាល​ទៅពិនិត្យ​ជំងឺ​ឱ្យ​ប្រជាជន ខ្មែរ ។ ពេលនោះ​ប្រទេស​កម្ពុជា​បាន ចូល​រដូវវស្សា​ហើយ ដូច្នេះ​ក្រុមសុខាភិបាល​ចិន​បាន​ជួបនឹង​ការលំបាក​ច្រើន​ក្នុង ការធ្វើដំណើរ​។ ពួកគេ​ជិះឡាន ប្រហែល ៤០​នាទី ទើប​ទៅដល់​មជ្ឈមណ្ឌល​សុខា​ភិ​បាល​ក្នុង​ឃុំ​ស្នែងគោ​នៃ​ខេត្ត​ព្រះសីហនុ​។​

​តាម​ការ​ឧទ្ទេសនាម​បានឱ្យដឹងថា ក្រុមសុខាភិបាល​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន បាន​នាំយក​ថ្នាំ និង​សម្ភារៈ​ពេទ្យ ដែល មានតម្លៃ​សរុប​ជិត​៥​សែនយា​ន់​ប្រាក់ ចិន ដើម្បី​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ឱ្យ​ប្រជាជន​ខ្មែរ​ជាង ៤.០០០ នាក់​នៅ​រាជធានី​ភ្នំពេញ​ខេត្ត ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្ត កំពង់ស្ពឺ ។ ក្រៅពីនេះ​គ្រូពេទ្យ​ចិន​បាន រៀបចំ​សកម្មភាព​បណ្តុះបណ្តាល​ផ្នែក វេជ្ជសាស្ត្រ​២​លើក ៕ ដោយ ជុង ឈុ​ង​សាន​