ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​ជួយ​ធ្វើ​ឲ្យ​វិទ្យាល័យ​ព្រែក​ឯង កាន់តែមាន​សោភ័ណភាព​

1050
ចែករម្លែក

ដោយ​: គឹម​ប៊ុន​/​ភ្នំពេញ​:​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​(CBL) បាន​ជួយ​ធ្វើ​ឲ្យ​វិទ្យាល័យ​ព្រែក​ឯង កាន់តែ​កែប្រែ​មុខមាត់​ថ្មី និង​មាន​សោភ័ណភាព​។​
កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ លោក​រ៉ា​លែ​ន បា​ឡា (Raland Bala) នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា បាន​ដឹកនាំ​បុគ្គលិក​ធ្វើ​ពិ​ធិ​ជួបជុំ​លាបថ្នាំ​អគារសិក្សា​បន្ទាប់ពី​ជួសជុល​រួចរាល់ និង​ចែក សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ទីតាំង​វិទ្យាល័យ​ព្រែក​ឯង ស្ថិតនៅ​ភូមិ​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

លោក​រ៉ា​លែ​ន បា​ឡា កំពុង​លាបថ្នាំ​អគារសិក្សា​វិទ្យា​ព្រែក​ឯង

នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា លោក​លោក​រ៉ា​លែ​ន បា​ឡា (Raland Bala) បាន​រៀបរាប់ថា ដោយ​សម្លឹង​ឃើញ​សាលា​ព្រែក​ឯង​មានការ​ខ្វះខាត​ក៏​ចួ​យ​តាម​លទ្ធភាព ហើយ​ការជួយ​លាបថ្នាំ​អគារសិក្សា​តែមួយ​មុខ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ មុននឹង​យើង​លាបថ្នាំ​អគារសិក្សា​នេះ យើង​បានធ្វើ​ការជួសជុល​រួចស្រេច​ទៅហើយ ហើយ​ក្នុងនោះ​យើង​ក៏បាន​ជួយ​ទៅដល់​សាលា​ផ្សេងទៀត​ផងដែរ ដូចជា​សាលារ​បោ​ហ​អង្គា​ញ់​ជាដើម​។ ថ្ងៃនេះ​លោក និង​បុគ្គលិក CBL សប្បាយរីករាយ​បំផុត គឺ​យើង​បានធ្វើ​ការជួសជុល​កែលំអរ​អគារសិក្សា​បាន​រួចរាល់​ហើយ ហើយ​លោក​នឹង​បន្ត​ការជួយ​នេះ​ជា​បន្តទៀត​។ តាមពិតទៅ​កាលពី​២០​ឆ្នាំមុន​ក្រុមហ៊ុន​របស់លោក​បាន​សាងសង់​អគារសិក្សា​ម​យ​យ​ខ្នង​ជូន​សាលា​ព្រែក​ឯង​នេះ​រួចហើយ ហើយ​ខាង​CBL​មិន​ត្រឹមតែ​ជួយ​ជួសជុល​អគារសិក្សា​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ យើង​ក៏បាន​ជួយ​ទៅលើ​ការខ្វះខាត​ផ្សេងៗ​របស់​សាល​ថែមទៀត​ដែរ​។

លោក​បញ្ជាក់ថា តាមរយៈ​ការឧបត្ថម្ភ​សម្រាប់​សាលា​ព្រែក​ឯង​ពី​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​នេះ សង្ឃឹមថា ប្អូនៗ​សិស្សានុសិស្ស​នឹង​ខិតខំ​រៀនសូត្រ ដើម្បី​អនាគត​ប្អូនៗ​ទាំងអស់គ្នា​។ លោក​ប៉ាង វិសុទ្ធ នាយក​វិទ្យា​ព្រែក​ឯង​បាន​លើកឡើងថា ក្នុង​ឳ​កាស​នេះដែរ​ខ្ញុំ​ក៏ដូចជា​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពិតជា​មានចិត្ត​សប្បាយ រីករាយ និង​រំភើប​ណាស់ ដោយបាន​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា ចូលរួម​អភិវឌ្ឍន៍​សហគមន៍​ក្នុង​វិស័យ​អប់រំ​។ ក្នុងនោះ​ក្រុមហ៊ុន​បាន​ជួយ​ជួសជុល​អគារសិក្សា​មួយ​ខ្នង លាបថ្នាំ​ជាថ្មី ហើយ​កន្លងមក​ក៏​ធ្លាប់បាន​ជួយឧបត្ថម្ភ​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង បន្ទប់​អនាម័យ ប្រព័ន្ធ​លូ ក៏ដូចជា​ផ្លូវ​បេតុង​ក្នុង​បរិវេណ​សាលា​ព្រែក​ឯង​ជាដើម​។

លោកនាយក​បន្ថែមថា វិទ្យាល័យ​ព្រែក​ឯង​មាន​អគារសិក្សា​១១​អគារ ចែកចេញជា​៣១​បន្ទប់ ក្នុងនោះ​មាន​អគារ សិក្សា​មួយ​ខ្នង​សាងសង់​នៅ​ឆ្នាំ​១៩៩៧ និង​ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​ឆ្នាំ​២០១៧ ក្រោម​ជំនួយ​របស់​ក្រុម​ហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​។ នៅ​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​សាលា​មាន​បុគ្គលិក​១២០​នាក់​ស្រី​៤៨​នាក់ មាន​សិស្ស​សរុប​១៧៧៦​នាក់ ស្រី​៩៥៧​នាក់ ចែកចេញជា​៤០​ថ្នាក់​។ ក្នុងនាម​លោក​ជា​នាយក​សាលា សូម​ថ្លែង​អំណរគុណ​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា ជាពិសេស​លោក​លោក​រ៉ា​លែ​ន បា​ឡា ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ការខ្វះខាត​ចំពោះ​របស់​វិទ្យាល័យ​ព្រែក​ឯង​តាម​សភាព​ជាក់ស្តែង​៕MN

#