ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​៣​សម្រាប់​អ្នក​ណែនាំ​រោងការ​របស់ខ្លួន​

1292
ចែករម្លែក
  • 2
    Shares

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL)​បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​​ទី​៣​សម្រាប់​អ្នក​ណែនាំ​រោងការ ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អ្នក​​ដែល​បាន​ណែនាំ​រោងការ​អោយ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​។

​កម្មវិធី​ចាប់​រង្វាន់​នេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី Anchor Fun Zone របស់​ទូរទស្សន៍ PNN​ដោយមាន​ការចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​​ក្រុមហ៊ុន ភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មាន​ជាច្រើន​។​

​ក្នុងការ​ចាប់ឆ្នោត​លើក​ទី​បី​នេះ​អ្នក​ណែនាំ​រោងការ​ចំនួន​បីនាក់​មានសំណាង​បានឈ្នះ​រង្វាន់​រ៉ឺម៉ក​កង់​បី​ដែលមាន​បិទ​ស្លាក​សញ្ញា​ស្រា​បៀរ​អាន់​ឆ័​រ​យ៉ាង​ស្រស់ស្អាត​ជាមួយនឹង​ស្រា​បៀរ​អាន់​ឆ័​រ​ដប ៨០ កេស​។

​សូមកុំ​ទាន់​អាល់​អស់សង្ឃឹម ចំពោះ​កម្មវិធី​បន្ទាប់ លោកអ្នក​នឹង​អាច​ឈ្នះ​រង្វាន់​រថយន្ត​ដឹកទំនិញ ១ គ្រឿង​ដោយ​លោកអ្នក​គ្រាន់តែ​ណែ​នាំ​ស្រា​បៀរ​របស់​ក្រុមហ៊ុន​យើងខ្ញុំ​ដែល​រួមមាន​ស្រា​បៀរ Heineken, ABC, Tiger, Anchor, និង Gold Crown​ទៅក្នុង​កម្ម​​វិធី​អាពាហ៍ពិពាហ៍​ដូចនេះ​ក្រុមហ៊ុន​យើងខ្ញុំ​នឹង​ស្វែងរក​អ្នក​ណែនាំ​រោងការ​រូប​ណា​ដែល​បាន​ណែនាំ​រោងការ​ចំនួន​ច្រើនជាងគេ​ដើម្បី​ឈ្នះ​រង្វាន់ តាមរយៈ​ការចុះឈ្មោះ​ជាមួយ​សេវា​បម្រើ​អតិថិជន​របស់​ក្រុមហ៊ុន​យើងខ្ញុំ ទូរស័ព្ទ​លេខ​៖ 011 222 400 / 011 333 500 ។​

​ពិសា​ដោយ​ការទទួលខុសត្រូវ !

​អ្នកមាន​សំណាង​ទាំងបី​នាក់​គឺ​៖