ក្រុមហ៊ុនផលិតឱសថជាច្រើនកំពុងខំប្រឹងផលិតវ៉ាក់សាំងទប់ទល់វីរុសកូរ៉ូណា

259
ចែករម្លែក

ក្រុមហ៊ុនផលិតឱសថជាច្រើនកំពុងប្រណាំងដើម្បីផលិតវ៉ាក់សាំង ដែលអាចការពារប្រឆាំងនឹងវីរុសផ្លូវដង្ហើមថ្មី ដែលមានដើមកំណើតនៅក្នុងប្រទេសចិន ខណៈក្តីបារម្ភកាន់តែកើនឡើងខ្លាំងខ្លាចវាអាចរីករាលដាលកាន់តែទូលំទូលាយ។

ក្រុមហ៊ុន Moderna Inc. ក្រុមហ៊ុន Inovio Pharmaceuticals Inc. និង Novavax Inc. បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាថា ពួកគេមានគម្រោងផលិតវ៉ាក់សាំងប្រឆាំងនឹងវីរុសដែលទើបកំណត់អត្តសញ្ញាណថ្មី ដែលបានលេចឡើងនៅក្នុងទីក្រុងវូហាន ប្រទេសចិន។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឃ្វីនលែនក្នុងប្រទេសអូស្ត្រាលីក៏កំពុងព្យាយាមបង្កើតវ៉ាក់សាំងប្រឆាំងនឹងមេរោគនេះដែរ។

វ៉ាក់សាំងពិសោធន៍មួយចំនួនដែលផ្តោតលើការទប់ស្កាត់វីរុសវូហានអាចរួចរាល់សម្រាប់ការធ្វើតេស្តលើមនុស្សក្នុងរយៈពេលពីរបីខែទៀត ត្បិតការអនុម័តសម្រាប់ការប្រើប្រាស់ទូលំទូលាយនឹងត្រូវចំណាយពេលយូរ។

ការស្រាវជ្រាវនេះត្រូវបានបង្កឡើងដោយការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាដែលបានឆ្លងដល់មនុស្សរាប់រយនាក់ក្នុងប្រទេសចិន ដោយបានសម្លាប់មនុស្សជាង៤០នាក់។ ចាប់តាំងពីវីរុសបានបង្ហាញខ្លួនលើកដំបូងនៅក្នុងផ្សារលក់ត្រីសាច់នៅវូហានកាលពីខែមុន វីរុសវូហានបានរាលដាលដល់ប្រទេសដទៃទៀតជាច្រើន រួមទាំងសហរដ្ឋអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុនឱសថជាច្រើនកំពុងផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណា និងអាចតេស្តលើមនុស្សនៅពីរបីខែទៀត