ក្រុមហ៊ុនមិត្តហ្វូនឧបត្ថម្ភ​ថវិកា​ជូន​កាកបាទក្រហមកម្ពុជា​ចំនួន​២០​ម៉ឺន​ដុល្លារ​ក្នុងឱកាស​ប្រារព្ធ​ពិធី​គម្រប់​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​

1245
ចែករម្លែក

ដោយៈក្រុមហ៊ុន/ភ្នំពេញ​: នា​ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមហ៊ុន មិត្ត​ហ្វូ​ន( Metfone)​បាន​ចូលរួម​ក្នុង​ទិវា​ប្រារព្ធ​ខួប​លើក​ទី ១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាឱកាស​នោះ​ផង​ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ ជូន​កាកបាទក្រហមកម្ពុជា​។

ក្រុមហ៊ុនមិត្តហ្វូនឧបត្ថម្ភ​ថវិកា​ជូន​កាកបាទក្រហមកម្ពុជា​ចំនួន​២០​ម៉ឺន​ដុល្លារ​ក្នុងឱកាស​ប្រារព្ធ​ពិធី​គម្រប់​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​

​ក្នុង​ថ្ងៃនោះ​ លោក ង្វៀន ថា​ញ់ ញឿ​ង អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​និង​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទក្រហមកម្ពុជា​។ នេះ​ស​បញ្ជាក់​ឲ្យឃើញថា ខណៈពេលដែល​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាននិងកំពុង​ដំណើរកា​រ​យ៉ាងសកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម​ដូចគ្នា​ទៅនឹង​សង្គម ដែល​នេះ​គឺជា​ទំនួល​ខុសត្រូវ​មួយ​របស់​ក្រុមហ៊ុន ក៏ដូចជា​ទស្សនៈ​វិ​ស្ស័​យ​របស់​ក្រុមហ៊ុន​ផងដែរ​។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​គឺជា​អ្នកជំនាញ​ខាង​បណ្តាញ​ទូរ​គម​នា​គម​ន៏ «​អ្នក​យកចិត្តទុកដាក់​ក្នុងការ​ច្នៃប្រឌិត​»​។​

​លោក ង្វៀន ថា​ញ់ ញឿ​ង អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បញ្ជាក់ថា «​ក្រុមហ៊ុន​តែងតែ​ចូលរួម​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ក្រុមហ៊ុន​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​»​។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ចង់ចូលរួម ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​សង្ឃឹមថា ការអភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​ឈានដល់​មួយកម្រិត​មួយទៀត​នៃ​យុគ្គសម័យ​បច្ចេកវិទ្យា​នេះ​។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ប្តេជ្ញា​នឹង​បន្ត​ការវិនិយោគ​នូវ​បច្ចេកវិទ្យា​ថ្មី និង​សេវាកម្ម​ដើម្បី​ឆ្ពោះ​ទៅនឹង​និន្នាការ​ថ្មី​មួយ «​ជីវិត​រីកចម្រើន​វ័យក្មេង​» សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​៕ មន