ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន​៨​រូប​

1504
ចែករម្លែក
  • 3
    Shares

(​ភ្នំពេញ​)៖​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ​និង​ទូរស័ព្ទដៃ​ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន​៨​រូប​ដែល​បានឈ្នះ​​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ក្រវិល​កំប៉ុង​ស្រា​បៀរ​អង្គរ​ឈ្នះ​រថយន្ត​Mazda pick up និង​រង្វាន់​សន្ធឹកសន្ធាប់​ជាច្រើន​ទៀត​។​

​ពិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រព្រឹត្តទៅ​កាល​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧​នៅ​ភោ​ជនី​ដ្ឋា​ន​បឹង​ឈូក​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ អ្នកឈ្នះ​រង្វាន់​និង​អ្នក​សារពត៌មាន​ជាច្រើន​ទៀត​។​

​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ចំនួន​៨​រូបនោះ​ក្នុងនោះ​មាន​២​រូប​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ម្នាក់​ឈ្នះ​ម៉ូតូ​ZOOMER X៤​នាក់​ឈ្នះ​រង្វាន់​​ទូរស័ព្ទដៃ IPHONE7​និង​ម្នាក់ទៀត​ឈ្នះ IPHONE 6s ។ ក្នុងឱកាស​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ទាំងនោះ​តំណាង​ក្រុមហ៊ុន​​បៀរ​អង្គរ​បាន​បញ្ជាក់ថា​នៅក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​ក្រុមហ៊ុន​បាន​ប្តូរ​កងក្រវិល​កំប៉ុង​ទៅជា​ពណ៌​ក្រហម​និង​ពណ៌​និម្មិត​សញ្ញា​រង្វាន់​ពណ៌​បៃតងចាស់ ដើម្បី​ឲ្យ​អតិថិជន​មើលឃើញ​រូបភាព​បាន​កាន់តែច្បាស់​ជាង​មុន​។ លើសពីនេះ​ទៀត​ក្រុមហ៊ុន​បាន​បន្ថែម​រង្វាន់​រថយន្ត​Mazda pickup​ម៉ូតូ​ហុងដា​ស្កូ​ប​ពី​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ចំនួន​១៦០​រង្វាន់​និង​ទូរស័ព្ទ​IPHONE7​ព្រមទាំង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​ចែកជា​រៀងរាល់ថ្ងៃ​។​

​តំណាង​អ​ថិ​ជន​ម្នាក់​ក្នុងចំណោម​អ្នកឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​ឲ្យ​ដឹងថា​កន្លងមក​លោក​ធ្លាប់តែ​ឈ្នះ​រង្វាន់​ស្រា​បៀរ​កំប៉ុង​ពី​ស្រា​បៀរ​អង្គរ តែ​លើក​នេះ​ពិតជា​ហេង​មែន រូបគាត់​ឈ្នះ​ម៉ូតូ​ហុងដា​ថ្មី​១​មួយគ្រឿង​ពិតមែន​។​

​គូសបញ្ជាក់ថា​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ស្រា​បៀរ​អង្គរ​កំប៉ុង​នេះ​នឹង​នៅតែ​បន្ត​រហូត​ដូច្នេះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់​នៅតែមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​បន្តទៀត​៕​ក្រុមហ៊ុន​/sn