ក្រុមហ៊ុនហ្វត សម្ពោធសាលា​មតេ្តយ្យសហគមន៍ នៅភូមិ​អន្លង់មាន ស្រុកបាកាន

749
ចែករម្លែក
  • 1
    Share
ក្រុមហ៊ុនហ្វត សម្ពោធសាលាមតេយ្យសហគមន៍ នៅភូមិអន្លង់មាន ស្រុកបាកាន

ដោយ:គឹម ប៊ុន/ ពោធិ៍សាត់:នៅឆ្នាំនេះអ្នកស័្មគ្រចិត្តរបស់ក្រុមហ៊ុន RMA Cambodia សហការជាមួយ សមាគមអតីតនិស្សិតកម្ពុជា អេ អាយ ធី AITAACC (AIT-Alumni Association) សាងសង់សាលាមតេ្តយ្យសហគមន៍បានចំនួនពីរខ្នង ដែលមួយខ្នង​ស្ថិតនៅភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមួយខ្នងទៀតនៅភូមិចំរេះ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។


ថ្មីៗនេះក្រុមហ៊ុន RMA Cambodia និងសមាគមអតីតនិស្សិតកម្ពុជា អេ អាយ ធី AITAACC (AIT-Alumni Association)បានរៀបចំពិធីសម្ពោធសាលាមត្តេយ្យ​សហគមន៍ទីមួយក្នុងភូមិអន្លង់មាន ស្រុកបាកាន ដែលបានសាងសង់រួចរាល់ជាស្ថាពរ និងបានចូលរួមលាបថ្នាំបន្ទប់រៀន សាងសង់សួនកុមារ ដាំកូនឈើ រៀបចំសួនច្បារនៅ​សាលាមតេ្តយ្យសហគមន៍ផងដែរ។ក្រៅពីនេះក៏មានសកម្មភាពចែកសម្ភារ​សិក្សាដល់​សិស្សានុសិស្ស ក៏ដូចជាគ្រឿងបរិក្ខាមួយចំនួនដូចជាតុ និង កៅអីសិក្សាព្រមទាំងថវិកា​ជូនក្មួយៗកុមារផងដែរ។


ដោយឡែកសម្រាប់សាលាមត្តេយ្យសហគមន៍មួយខ្នងទៀតដែរស្ថិតនៅភូមិចំរេះ ស្រុកកណ្តៀង នឹងត្រូវបានសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះ។
លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត ហ្វដ នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា:យើងពិតជាមានមោទនភាពដែល​បានចូលរួម​ចំណែកក្នុងគម្រោងមូលនិធិ អភិរក្សនិង ការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Enviromental Grants Programme) និងមូល​និធិគាំពារសហគមន៍ជាសកលរបស់ក្រុមហ៊ុនFord (Ford Global Caring Month)ហើយវាពិជាអស្ចារ្យណាស់ដែរក្រុមការងាររបស់យើងរួមគ្នាដើម្បីជួយឲ្យមានភាពរីកចម្រើនដល់សហគមន៍យើង”។


មូលនិធិ អភិរក្សនិងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុនFord (Ford Conservation and Environmental Grants Programme)និងមូលនិធិ​គាំពារសហគមន៍ជាសកលរបស់ក្រុមហ៊ុនFord (Ford Global Caring Month) គឺជាផ្នែកមួយនៃគម្រោងមូលនិធិប្រចាំឆ្នាំរបស់ក្រុមហ៊ុនFord។ចាប់តាំង​ពីបើក​ដំណើរការដំបូងនៅឆ្នាំ ២០០៥ ដោយលោកBill Ford នាយកប្រតិបត្តិក្រុមហ៊ុនFord ក្រុមស័្មគ្រចិត្តរបស់Ford បានចំណាយពេលវេលាសរុបប្រហែល ១,៥ លានម៉ោង ក្នុងការចូលរួមចំណែកក្នុងសហគមន៍នៅក្នុង ៥០ប្រទេសដែលក្នុងនោះមានការផ្តល់​ជាវិភាគទានសរុបជាង ៤០ លានដុល្លារ។


កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមស័្មគ្រចិត្តរបស់ក្រុមហ៊ុន Ford នឹងចាប់ផ្តើម​អនុវត្តគម្រោងមួយចំនួនធំនៅតាមទីក្រុង ទីប្រជុំជននិងភូមិនានានៅលើទ្វិបចំនួន6។មូលនិធិរបស់ក្រុមហ៊ុនFord ជាង ៧០០.០០០ ដុល្លារបានចូលរួមជាវិភាគ​ទានដើម្បី​ទិញឧបករណ៍និងសម្ភារ:ផ្គត់ផ្គង់សម្រាប់គម្រោងជាច្រើននៅជុំវិញពិភពលោក។នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់របស់ Ford នឹងចូលរួម​នៅក្នុង​គម្រោងជាច្រើននៅក្នុងប្រទេសចិន ឥណ្ឌា តៃវ៉ាន់ អូស្ត្រាលី នូវែលសេឡង់ ថៃ វៀតណាម ហ្វីលីពីន និង ក្រុមហ៊ុន Ford ដែលនៅតាមបណ្តាប្រទេសដទៃទៀត។


លោក Jim Vella ប្រធានមូលនិធិសកលរបស់ក្រុមហ៊ុន Ford មានប្រសាសន៍​ថា:”អ្នកស្ម័គ្រចិត្តក្រុមហ៊ុនFord បានចូលរួមអភិវឌ្ឍន៍ដល់សហគមន៍ឲ្យមានការ​ល្អប្រសើរឡើងមួយតាមរយ:សកម្មភាពផ្សេងៗដូចជា ការដាំដើមឈើ ការសាង​សង់អណ្តូងទឹកស្អាត សាងសង់ផ្ទះ និង សាងសង់សាលារៀន “។”យើងកំពុង​ពង្រឹងសហគមន៍របស់យើងដោយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់ៗគ្នា”។
គួររំលឹកផងដែរថា: កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន RMA បានសាងសង់​បណ្ណាល័យនៅវិទ្យាល័យហេងសំរិនចក ខេត្តត្បូងឃ្មុំ។ បណ្ណាល័យនេះ​បានក្លាយ​ជាមជ្ឈមណ្ឌលសិក្សា សម្រាប់សិស្សជាង ៦០០ នាក់ដែលរស់នៅក្នុងសហគមន៍នោះ នឹងអណ្តូងទឹកស្អាតចំនួន៧ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ៕សរន/Ha