ក្រុមហ៊ុនអវកាសថ្មីថ្មោងរបស់អង់គ្លេស OneWeb បាញ់បង្ហោះផ្កាយរណបជាច្រើនគ្រឿងទៅដងតារាវិថីដើម្បីប្រជែងជាមួយក្រុមហ៊ុន SpaceX Starlink

145
ចែករម្លែក

ក្រុមហ៊ុនអវកាសថ្មីថ្មោងរបស់អង់គ្លេស OneWeb បានបាញ់បង្ហោះផ្កាយរណបខ្នាតតូច៣២គ្រឿងទៅដងតារាវិថី ដោយនាំឱ្យចំនួនសរុបនៃផ្កាយរណបកើនឡើង ៧២ គ្រឿង ចំណែកឯក្រុមហ៊ុន SpaceX Starlink បានបាញ់បង្ហោះផ្កាយរណប ៣០០ គ្រឿងរួចជាស្រេច។

ក្រុមហ៊ុន OneWeb បានបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងថ្មីៗរបស់ខ្លួនចូលទៅដងតារាវិថីពីតំបន់ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃសៅរ៍ទី ២១ មីនា វេលាម៉ោង ១៧:០៦ នាទី។

ក្រុមហ៊ុននេះគឺជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុនផ្កាយរណប SpaceX Starlink របស់លោកអេឡុន ម៉ាស និង មានគោលបំណងតែមួយ គឺនាំយកអ៊ីនធឺណេតល្បឿនលឿទៅកាន់សហគមន៍ជនបទ។

ក្រុមហ៊ុន OneWeb គ្រោងមានបណ្តាញដំបូងនៃផ្កាយរណប ៦៥០ គ្រឿងនៅក្នុងកញ្ចុំផ្កាយរណបដ៏ធំរបស់ខ្លួនក្នុងគោលបំណងផ្តល់ជូននូវលទ្ធភាពប្រើអ៊ីនធឺណេតទូទាំងពិភពលោក។

នាយកប្រតិបត្តិលោក អេឌ្រាន ស្តេកកែល និយាយថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាបានបង្ហាញពីភាពចាំបាច់ក្នុងការផ្តល់ជូនអ៊ីនធឺណេតល្បឿនលឿន ដែលអាចប្រើបានពីទីតាំងនៅឆ្ងាយបំផុត៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន OneWeb បាញ់បង្ហោះផ្កាយរណបខ្នាតតូច៣២គ្រឿងទៅដងតារាវិថីកាលពីថ្ងៃសៅរ៍