ក្រុមហ៊ុន​កាត់​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​១០​របស់​ទីក្រុង​ហុងកុង និង​មក​វិនិយោគ​ខេត្តកំពង់ស្ពឺ​

263
លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​ក្រុម​វិនិយោគ​ហុងកុង (​រូប​៖ សុខ​សុ​ភ័​ណ្ឌ​)​

កំពង់ស្ពឺ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ លោក វ៉ី សំណាង អភិបាល​​ខេត្តកំពង់ស្ពឺ បាន​នាំ​ក្រុង​ការងារ​មកពី​ទីក្រុង​ហុងកុង ដោយ​នាំ​ទាំង​ក្រុម​ហ៊ុន​ចំនួន​១០ មក​វិនិយោគ​នៅ​ចុងឆ្នាំ​២០១៧ និង​តម្រូវ​កម្មករ​កម្មការិនី​ប្រមាណ​១​ម៉ឺន​នាក់​។​

​លោក វ៉ី សំណាង អ​ធិ​បាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា នៅ​ចុងឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​មកពី​ទីក្រុង​ហុងកុង​មក​វិនិយោគ នៅក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​១០​ក្រុមហ៊ុន​។ ជំហាន​ដំបូង​មក​ចំនួន​៦​ក្រុមហ៊ុន ត្រូវការ​កម្មករ​កម្ម​ការិនី​ចំនួន​៥០០០​នាក់​ទៅ​៦០០០​នាក់​។

​លោក​បាន​បន្តថា ដោយ​ខាង​ភាគី​ខាង​ទីក្រុង​ហុងកុង មក​វិនិយោគ​នៅ​កម្ពុជា គឺ​ពួកគាត់​ជឿទុកចិត្ត​លើ​ប្រមុខ​ដឹកនាំ​របស់​សម្តេច​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​ខាង​ក្រុមហ៊ុន​របស់​ទីក្រុង​ហុងកុង សម្រេច​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​រើសយក​ខេត្តកំពង់ស្ពឺ​មុនគេ ព្រោះ​ខេត្តកំពង់ស្ពឺ​នៅ​ជិត​កំពុងផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ងាយស្រួល​ក្នុង​ការដឹង​ជញ្ជូន​សម្ភារៈ​នាំចេញ​ទៅ​បរទេស​។ ជាពិសេស គឺ​បងប្អូន​កម្មករ​កម្មការិនី​មានចិត្ត​ស្មោះត្រង់​ក្នុង​ការងារ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាត់​សម្លៀកបំពាក់ និង​ស្បែកជើង​យក​ខេត្តកំពង់ស្ពឺ​មុខ​គេ​៕ ដោយ​៖​ សុខ​សុ​ភ័​ណ្ឌ​