ក្រុមហ៊ុន​កាស៊ីណូ​និង​សណ្ឋាគារ ក្រោ​ន​សេន​ជូ​រី បាន​យ​លយ​ព្រម​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​ជា​៣០០​នាក់​បន្ទាប់ពី​វិវាទ​កា​ងារ រយះពេល​១​ថ្ងៃ​ពេញ​

236
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ទី​បំ​ផុ វិវាទ​ការងារ​រវាង​បុគ្គលិក​ជាង​៣០០​នាក់​និង​ក្រុមហ៊ុន កាស៊ីណូ ក្រោ​ន​សេន​ជូ​រី (​សណ្ឋាគារ មីង គ័ន​) ខេត្ត​ព្រះសីហនុ បាន​ឈានដល់​មានការ​ផ្សះផ្សា​សម្របសម្រួល​គ្នា ដោយ​ជោគជ័យ​ហើយ នៅ​រសៀល​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​។​

​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ លោក យ៉ូ​វ ខេមរា ឲ្យ​ដឹងថា ករណី​វិវាទ​ការងារ​រវាង​បុគ្គលិក​ក្រុមហ៊ុន​ក្រោ​ន​សេន​ជូ​រី (​សណ្ឋាគារ មីង គ័ន​) ប្រមាណ​៣០០​នាក់ ក្នុងចំណោម​កម្មករនិយោជិត​សរុប ៦៩៤​នាក់ មានទំនាស់​ការងារ​ជាមួយ​ខាង​ក្រុមហ៊ុន ដែល​បានធ្វើ​កូដកម្ម​ទាមទារ ឲ្យ​មានការ​ដោះស្រាយ​លើ​លក្ខខណ្ឌ​ការងារ​ចំនួន ៦​ចំណុច​។ ជាល​ទ្ឋ​ផល​ផ្សះផ្សា​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជា​ស្ថាពរ​ហើយ កាលពី​វេលា​ម៉ោង​១០​ជាង​យប់​ថ្ងៃ​១២​វិច្ឆិកា​២០១៩​។​

​លោក​ប្រធាន​មន្ទីរ​បន្តថា ដោយឡែក​ចំពោះ​កម្មករនិយោជិត​ចំនួន ៨២​នាក់ ដែល​បានដាក់​ពាក្យ​លាឈប់​ពី​ការងារ គឺ​ខាង​ភាគី​ក្រុមហ៊ុន ក៏​យល់ព្រម​បើកប្រាក់​ឈ្នួល​ជូន​ពួកគេ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​២០១៩​នេះ នៅ​ម៉ោង ១០​ព្រឹក ក្នុង​អគារ​បុគ្គលិក​របស់​ក្រុមហ៊ុន​ផ្ទាល់​។​

​លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ​បញ្ជាក់ថា ការដោះស្រាយ​វិវាទ​ខាង​នេះ ប្រើ​រយៈពេល​យូរ​គួរសម ពេញ​មួយថ្ងៃ រហូតដល់​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​ទើប​បញ្ចប់​៕