ក្រុមហ៊ុន​ខ្សែ​កា​ប្លិ៍​អុ​ប​ទិច​ខួង​ដី​ប៉ះ​ខ្សែបណ្តាញ​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​មួយចំនួន​ធំ​ក្នុង​រាជធានី​ភ្នំពេញ

995
ចែករម្លែក

(​ភ្នំពេញ​)៖​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួនធំ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​កាត់ផ្តាច់ ដែល​ការ​កាត់ផ្តាច់​នោះ​ដោយសារ​ក្រុមហ៊ុន ខ្សែ​កា​ប្លិ៍​អុ​ប​ទិច របស់​ចិន បាន​ខួង​ដី​ប៉ះចំ​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី​។ មន្ត្រី​អគ្គិសនី​កំពុង​ខ្នះខ្នែង និង​ញាប់ដៃ​ញាប់ ដើម្បី​ត​ភ្ជាប់​ចរន្ត​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់​។​

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​នៅ​រសៀល​ថ្ងៃទី​១៤​កក្កដា​នេះ​ថា តំបន់​ដែល​រង​ការ ដាច់​ចរន្តអគ្គិសនី​នេះ​រួមមាន​៖ ភូមិ​ទួលគោក​,​ភូមិ​ទួល​សង្កែ​,​សង្កាត់​ទួល​សង្កែ​,​សង្កាត់​ច្រាំង​ចំរេះ​,​សង្កាត់​ស្វាយប៉ាក​,​និង​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​, ភូមិ​ទួល​សំរោង​ខាងត្បូង​,​សង្កាត់​សំរោង​,​ផ្លូវ​ហាណូយ​,​ភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​,​ភូមិ​ត្រពាំង​រាំង​,​ភូមិ​ត្រពាំង​រាំង​ថ្មី​,​ភូមិ​អន្លង់​ក្ងាន​២ និង​៣,​សង្កាត់​ឃ្មួញ​,​ខណ្ឌ​សែន​សុខ​,​និង​ភូមិ​ទួល​សំពៅ​,​សង្កាត់​គោក​រកា​,​ខណ្ឌ​ព្រែក​ព្នៅ​,​។​

​លោក​កែវ​រតនៈ​បន្តថា​ក្រុមការងារ​បច្ចេកទេស​កំ​ពុង​ធ្វើការ​ជួសជុល​ដើម្បី​ភ្ជាប់​ចរន្ត​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រើប្រាស់​ឡើងវិញ​នៅមុន​វេលា​ម៉ោង ១៖00​នាទី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​លោក​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​សូម​ការ​អធ្យាស្រ័យ និង​យោគយល់ ពី​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី​នេះ​៕ ដោយ ៖សហការី​

ក្រុមហ៊ុន​ខ្សែ​កា​ប្លិ៍​អុ​ប​ទិច​ខួង​ដី​ប៉ះ​ខ្សែបណ្តាញ​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​(រូប៖វ៉េបសាយ)