ក្រុមហ៊ុន​ចាន់​ចាវ​នៅ​ស្រុក​កោះ​ញែក​ស្ថិតក្នុង​ការសង្ស័យថា​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដែន​ច្បាប់​

431
ចែករម្លែក
  • 152
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ប្រភពព័ត៌មាន​បានឱ្យដឹងថា​មាន​គោយន្ត​កន្ត្រៃ​និង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​បាន​ដឹក​ជ​ញ្ជួ​ន​ឈើ​ដែល​អារ​រលំ​ក្នុង​ដែនជម្រកសត្វព្រៃ​និង​ព្រៃ​របៀង​ក្នុងស្រុក​កោះ​ញែក​ដាក់​ចូលក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ​ចាន់​ចាវ​យ៉ាង​គគ្រឹក​គ្រេង​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​នេះ​ត្រូវបាន​ក្រុម​អ្នកដេញថ្លៃ​ប្រមូល​ផល​អនុផល​ព្រៃឈើ​កែនពល​រដ្ឋ​ចូលទៅ​កាប់​ឈើ​លេខ​១​ក្នុងព្រៃ​ដែន​ជម្រក​សត្វ​។​ឱ្យ​ពួកគាត់​(​ប្រជាជន​)​យកមក​លក់​ឱ្យ​ក្រុម​របស់គេ​ក្រោមលេស​ទទួលបាន​សិទ្ធ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​ដី​ក្រុមហ៊ុន​។​តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​មានតែ​ឈើ​ចាស់ៗ​មួយចំនួន​ដែល​នៅ​សេសសល់​ប៉ុណ្ណោះ​។​

​អ្នកស្រុក​កោះ​ញែក​នៅ​ថ្ងៃទី​៨​មេសា​ឆ្នាំ​២០១៩​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាបើ​មិន​ប្រមូល​ឈើ​មកពី​ក្រៅ​តើ​ក្រុមហ៊ុន​នេះ​មាន​ឈើ​មកពីណា​ដើម្បី​ដឹក​ជ​ញ្ជួ​ន​ទាំង​ឡាន​យី​ឌុប​នោះ​?​ណាមួយ​ជិត​ចូលឆ្នាំ​ខ្មែរ​ផង​មិនសូវមាន​ជំនាញ​ទៅ​ក្បែរ ដូច្នេះ​ចេះតែ​ប្រមូល​ចូល​ដែន​ក្រុមហ៊ុន​ឱ្យ​ហើយ​ទៅ​។

​ទាក់ទិន​ព័ត៌មាន​ចេញពី​ប្រជាពលរដ្ឋ​នេះ​មេការ​ក្រុមហ៊ុន​ឈ្មោះ​លោក​ម៉េង​ឬ​ហៅ​ក្រៅ​(​ម៉េង​បី​ពូថៅ​)​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ខាងលើ​និង​បាន​ថា​ក្រុមហ៊ុន​ធ្វើ​តែ​ឈើ​ចាស់ៗ​ទេ​។​ក្នុងនោះ​អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន​ចាន់​ចាវ​លោក​វ៉ា​រស្មី​កម្ពុជា​បាន​ព្យាយាម​ទាក់ទង​ជាច្រើនលើក​តែ​ពុំ​អាច​បានទទួល​ការបញ្ជាក់​បាន​នៅឡើយ​។​តែ​អ្នកសារព័ត៌មាន​យើង​រង់ចាំ​ទទួល​ការបំភ្លឺ​យ៉ាងជាក់លាកពីសា​ម៉ី​ក្រុមហ៊ុន​ដើម្បី​ចុះផ្សាយ​នា​លេខ​ក្រោយ​។​

​ទោះជា​យ៉ាងណា​អ្នកឃ្លាំមើល​បទល្មើស​ធន​ធាន​ធម្មជាតិ​បាន​បញ្ជាក់ថា​ប្រសិនបើ​ឈ្មួញ​ឬ​អ្នកដេញថ្លៃ​ផល​អនុផល​ព្រៃឈើ​ញុះញង់​ឱ្យ​ពលរដ្ឋ​ប្រមូល​ឈើ​ឬ​កាប់​ឈើ​នៅ​ខាងក្រៅ​ក្រុមហ៊ុន​និង​ដឹក​យកមក​លក់​ក្នុង​ទីតាំង​ក្រុមហ៊ុន​វា​ជា​អំពើ​ខុសច្បាប់ ៕S/​