ក្រុមហ៊ុន​ចិន​ជួយ​ប្រជាជន​ខ្មែរ​ជីក​អណ្តូងទឹក​

265

​នៅ​ថ្ងៃទី​២១ ខែសីហា អ្នកភូមិ ឈ្មោះ​សុង សុគន្ធ ដែល​រស់នៅក្នុង ខេត្តកំពង់ស្ពឺ​មាន​ភាពសប្បាយ​រីករាយ យ៉ាងខ្លាំង​ពីព្រោះ​មាន​ក្រុម​ជំនាញ​ខាង ការជីក​អណ្តូងទឹក​ដែល​មកពី​ប្រទេស ចិន​បាន​ត្រូវ​ចាត់ចែង​ឱ្យទៅ​ជីក អណ្តូង ទឹក​ឱ្យ​ប្រជាជន​ខ្មែរ​។​

​សុង សុគន្ធ ជា​នារី​ខ្មែរ​ម្នាក់ ដែលមាន​កូន​៤ ដូច្នេះ​គាត់​យកចិត្ត​ទុក ដាក់​យ៉ាងខ្លាំង​ចំពោះ​ការយក​ទឹក​ស្តារ ឱ្យ​កូន​ផឹក​។ តាម​សំណូមពរ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ចិន​កំពុង អនុវត្តន៍​គម្រោង​ផ្គត់ផ្គង់ ទឹកស្អាត​នៅ តាម​តំបន់​ជនបទ​កម្ពុជា ដើម្បី​ជួយ ដោះស្រាយ​បញ្ហា​សុវត្ថិភាព​នៃ​ការផ្គត់ផ្គង់​ទឹក​ក្នុង​តំបន់ ជនបទ​នៃ​ប្រទេស កម្ពុជា​។​

​ក្រុមហ៊ុន China National Nuclear Corporation ទទួលបន្ទុក អនុវត្តន៍​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ តាម​តំបន់​ជនបទ​កម្ពុជា​ដំណាក់កាល ទី​១ ។ លោក ឆឹ​ន ជីន​ឆាង អគ្គនាយក​នៃ​ក្រុមហ៊ុន​វិស្វកម្ម​ភូគព្ភសាស្ត្រ ជុង​ហឺ​តា​ឌី ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា សព្វថ្ងៃ តំបន់​ជនបទ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម នឹង​បញ្ហា​កង្វះខាត​ទឹក ស្អាត ហើយ​មាន​កសិករ​ខ្មែរ​ជាង​៥០ ភាគរយ កំពុង​យក​ទឹក​មកប្រើប្រាស់​ពី អណ្តូងទឹក ជាពិសេស​មាន​ប្រជាកសិករ ខ្មែរ​ច្រើន​ផឹកទឹក​ទន្លេ ទឹក​បឹង ឬ​ទឹកភ្លៀង ដែល​មិនទាន់​សម្អាត ហើយ​មិន​ស្រប នឹង​ស្តង់ដារ​គុណភាព និង​អនាម័យ ។​

​ក្រោម​ស្ថានភាព​បែប​ខាងលើ នៅ​ខែកញ្ញា ឆ្នាំ​២០១៦ ក្រសួង​អភិវឌ្ឍន៍ ជនបទ​កម្ពុជា​បាន​លើក​សំណូមពរ​ឱ្យ នាយកដ្ឋាន​ផ្តល់ជំនួយ​ដល់​បរទេស នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​ដើម្បីឱ្យ រដ្ឋាភិបាល​ចិន​ជួយ​ប្រទេស​កម្ពុជា​ជីក អណ្តូងទឹក​ជ្រៅ​ចំនួន​៦.៤២៣ ស្រះ​ទឹក ធម្មតា​ចំនួន​៥៥០ និង​ស្រះ​ទឹក​មាន ទំនប់​ចំនួន​១០០ នៅ​ខេត្ត​ចំនួន​១៩​ក្នុង ប្រទេស​កម្ពុជា ។ គម្រោង​នេះ​បែងចែក ជា​ដំណាក់កាល​អនុវត្តន៍​ចំនួន​៣ ដែល​នឹងត្រូវ​អនុវត្តន៍​ជា​បន្តបន្ទាប់ ក្នុង​រយៈ ពេល​៣​ឆ្នាំ ។ នៅ​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​ចិន​កំពុង​អនុវត្តន៍​គម្រោង ដំណាក់កាល​ទី​១ ដែល​ត្រូវ​ជីក អណ្តូង ទឹក​ជ្រៅ​ចំនួន​៨៤៦ ស្រះ​ទឹក​ធម្មតា​ចំនួន ៤៥ និង​ស្រះ​ទឹក​មាន​ទំនប់​ចំនួន​២៨ នៅ​ខេត្ត​ចំនួន​៦ នៃ​ប្រទេស​កម្ពុជា រួមមាន​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ជាដើម ។​

​ជា​រៀងរាល់​សប្តាហ៍ លោក ឆឹ​ន ជីន​ឆាង ត្រូវ​ទៅពិនិត្យ​ការងារ ជីក​អណ្តូងទឹក​នៅ​ខេត្ត​ទាំង​៤​ម្តង ។ លោក​សង្កត់ធ្ងន់ថា សព្វថ្ងៃ ក្រុមហ៊ុន របស់លោក​បាន​ចាត់ចែង​ក្រុម​ជំនាញ​ឱ្យ​យក​ម៉ាស៊ីន​ខួង​ដី​១៤ គ្រឿង ទៅ​ជីក អណ្តូងទឹក​ឱ្យ​ប្រជាជន​ខ្មែរ​។ គិត​មក ដល់ពេលនេះ ក្រុមហ៊ុន​បាន​ជីក​អណ្តូង ទឹក​ចំនួន​៩៥​ហើយ ។ ជាធម្មតា អណ្តូង ទឹក​នៅ​តំបន់​ជនបទ​កម្ពុ​ជាមាន​ជម្រៅ តែ​២០-៣០​ម៉ែត្រ តែ​អណ្តូងទឹក​ដែល ជីក​ដោយ​ក្រុមហ៊ុន​លោក​មាន​ជម្រៅ លើសពី​៥០​ម៉ែត្រ ។ ទឹក​ដែល​យក​ពី​អណ្តូងទឹក​ទាំងនោះ​មាន គុណភាព​ស្រប តាម​ស្តង់ដារ​ទឹកស្អាត ដែល​កំណត់ ដោយ​អង្គការ​សុខាភិបាល​អន្តរជាតិ​។​

​លោក​អនុប្រធាន​នាយក​-​ដ្ឋា​ន​កិច្ចការ​ផ្គត់ផ្គង់​ទឹក​នៃ​ក្រសួង អភិវឌ្ឍន៍ជនបទ​ក​ម្ពុ​ជា​បាន​ប្រាប់​អ្នក សារព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីន​ហួ​ថា ខ្ញុំ​នៅតែ​ចាំបាន​ច្បាស់​ថា នៅ​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​ធ្លាប់​ជួប នឹង​បញ្ហា​រាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះ ខ្ញុំ​សង្ឃឹមថា តាមរយៈ​ការអនុវត្ត គម្រោង​នេះ​ប្រជាជន​ខ្មែរ​នឹង​អាច​យក ទឹកស្អាត​មក​ផឹក និង​ប្រើប្រាស់ ហើយ នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​កើត​ជំងឺ​ដែល​បណ្តាលមកពី​ការ ផឹកទឹក​មិន ស្អាត​។ បើ​ប្រជាជនមាន​សុខភាព​ល្អ ពួកគេ​នឹង​អាចមាន​ពេល​ច្រើន​ទៅធ្វើ​ការបង្កើន​ចំណូល របស់ខ្លួន​និង កែលម្អ​ជីវភាព​រស់នៅ​របស់ខ្លួន ៕ ដោយ​ម៉ា​វ ភឺ​ង​ហី (​ដក ស្រង់​ចេញពី​វេ​ប​សាយ​ព័ត៌មាន ស៊ីន​ហួ​ចិន​)​