ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​បង្ហាញ​ភាពជឿជាក់​អចលនា​ទ្រព្យ​កម្ពុជា​និង​ប្រើ​យុទ្ធសាស្ត្រ​ខុសពី​គេ

458
ចែករម្លែក
  • 42
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​ខណៈ​ការ​វិនិយោគិន​ចិន​កំពុង​តែមាន​កំណើន​នោះ​ក្រុមហ៊ុន​ចិន​ធំ​មួយ​បានបង្ហាញ​ភាពជឿជាក់​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដោយបាន​បង្កើត​គម្រោង​អភិវឌ្ឍន៍​និង​លក់​អាគារ​ខុន​ដូ​លំដាប់​អន្តរជាតិ​កម្ពុជា​។​

ក្រុមហ៊ុន Diamond Twin Tower​បាន​បណ្តាក់ទុន​អភិវឌ្ឍន៍​អាគារ​ខ្ពស់​ក្នុង​កោះ​ពេជ្រ បានប្រកាស​នូវ​ការបើក​លក់​ខុន​ដូ​និង​ការិយាល័យ ដោយ​បង្ហា​ភាពជឿជាក់​លើ​ពលរដ្ឋ​កម្ពុជា និង ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​KWCambodia​ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំ​សហរដ្ឋអាមេរិក​។

លោក​AronHong​អ្នកគ្រប់គ្រង​គម្រោង​ខុន​ដូ​DiamondTwinTower​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៃ​ពិធី​ចុះ​កិច្ចសន្យាលក់​គម្រោង​អាគារ​ភ្លោះ​សម្រាប់​ការិយាល័យ និង​ខុន​ដូ Diamond Twin Tower ដែលមាន​កម្ពស់ ១៣៦​ម៉ែត្រ​។​ថ្លែង នៅ​កោះ​ពេជ្រ​រវាង​ក្រុមហ៊ុន Keller Williams Cambodia កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​តាំង​ពីមុនមក​ដល់ពេលនេះ​ក្រុមហ៊ុន​របស់លោក​នៅតែ​ជឿជាក់​និង​មើលឃើញ​សក្តានុពល​របស់​កម្ពុជា​នៅតែ​ខ្លាំង​និង​មើលឃើញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​តែមាន​កំណើន​ឡើង​ដូច្នេះ​ការបោះ​ទុន​លក់​ខុន​ដូ​និង​ការិយាល័យ​ក្នុង​អាគារ​របស់លោក​គឺអាច​ទៅរួច និង លក់ដាច់​អស់​នាពេល​ខាងមុខនេះ​។​

​លោក​AronHong​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​លោក​ជឿជាក់​នោះ​ដោយសារតែ​លោក​ប្រើ​យុទ្ធសាស្ត្រ​ខុសពី​គេ​ខុសគេ​ក្រុមហ៊ុន​ដ៏​ទៃ​គឺ​ក្រុមហ៊ុន​របស់លោក​ធ្វើការ​សាងសង​រួចហើយ​១០០​ភាគរយ​ទើប​លោក​ប្រកា​សលក់ និង ស្វែងរក​ដៃគូ​សហការ​។ មិនមែន លក់​គម្រោង​លើ​តែ​ក្រា​ដាស​នោះទេ ដូច្នេះ គម្រោង​របស់លោក​នឹង​ជោគជ័យ មិន​ព្រួយបារម្ភ​ឡើយ​។

​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន Keller Williams Cambodia បាន​បាន​ថ្លែង​ដែរ​ថា លោក​ចាត់ទុក​អតិថិជន​ខ្មែរ គឺជា​ប្រភព​អតិថិជន​មិនចេះ​រីងស្ងួត​ឡើយ នៅក្នុង​វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន ដោយសារ​កត្ដា​ពិសេស​មួយ គឺ​ការទិញ​អចលនទ្រព្យ ដោយ​មិនសូវ​ផ្សព្វ​ព្រេង ។​

​ប្រធាន​ក្រុមហ៊ុន Keller Williams Cambodia រូបនេះ​បាន​ប្រាប់ទៀតថា បច្ចុប្បន្ន ដោយសារ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ បានធ្វើ​ឲ្យ​បរិបថ​រស់នៅ និង​ធ្វើការ មានការ​ផ្លាស់ប្ដូរ​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក្លាយជា​អតិថិជន​មាន​ចេះ​រីងស្ងួត​ក្នុង​វិស័យ​អចលនទ្រព្យ ។ ហេតុនេះ ក្រោយ​ទទួល​សិទ្ធ​លក់​គម្រោង Diamond Twin Tower លោក​ក៏​ផ្ដល់​លើ​អតិថិជន​ខ្មែរ ជា​គោលដៅ​សំខាន់​ផងដែរ ។​

​លោក​បណ្ឌិត គីម ហ៊ាង បាន​បង្ហើប​ថា លោក​មិនបាន​កាត់ផ្ដាច់​ពី​អតិថិ​ជនបរទេស​នោះទេ ព្រោះ​ក្រុមហ៊ុន Keller Williams Cambodia គឺជា​ក្រុម​អចលនទ្រព្យ​លំដាប់​ពិភពលោក និង​មាន​សមាជិក​ជាច្រើន​។​ដូច្នេះ​លោក​ក៏​នឹង​យក​កិច្ចសហប្រតិបត្តិការ​នេះ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​តាមរយៈ​ក្រុមហ៊ុន​របស់ខ្លួន ដើម្បី​ព​ន្លឿ​ន​ការលក់​គម្រោង Diamond Twin Tower នេះដែរ ៕S/