ក្រុមហ៊ុន​ចិន​ធំ​មួយ​ទទួលបាន​គម្រោង​ពីរ​ផ្នែក​នៃ​ការដ្ឋាន​អាកាសយានដ្ឋាន​ថ្មី​ខេត្តសៀមរាប​

415
ចែករម្លែក
គម្រោង​អគារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​(​រូបថត​ឯកសារ​)

ដោយៈ​ច្រាយ ចំណាន​/ ​ភ្នំពេញៈ ក្រុមហ៊ុន Shanxi Mechanization Construction Group បានឈ្នះ​ការដេញថ្លៃ​ក្នុងការ​សាងសង់​ពីរ​ផ្នែក នៃ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ដែល​ទឹកប្រាក់​ចំនួន​២៩០​លាន​យ័ន ស្មើនឹង​៤២,១៦​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សារព័ត៌មាន ឆាយ​ណា ដេលី​(China Daily) ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​។​
​ក្រុមហ៊ុន Shanxi Mechanization Construction Group នឹង​ទទួលខុសត្រូវ​ចំពោះ​ការសាងសង់​តំបន់​ហោះហើរ និង​កន្លែង​ជំនួយការ​នៃ​តំបន់​ហោះហើរ រួមទាំង ច្រកចេញចូល គ្រឹះ ការងារ​ផ្នែក​រៀបចំ​ដី និង​ប្រព័ន្ធ​បង្ហូរទឹក​។​


​អាកាសយានដ្ឋាន​ថ្មី​នេះ ជា​គម្រោង​អាកាសយានដ្ឋាន​ក្រៅប្រទេស ដំបូង​គេ​របស់​ក្រុមហ៊ុន ហើយ​វា​ជា​គោលនយោបាយ​ថ្មី ក្នុងការ​អនុវត្ត​គម្រោង​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ និង​ដើម្បី​ពង្រីក​ក្រុមហ៊ុន​របស់ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​។​
​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​ស្រាប់​នៅក្នុង​ខេត្តសៀមរាប ដែលមាន​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​តំបន់​ប្រាសាទបុរាណ និង​តំបន់​បេតិកភណ្ឌ​ពិភពលោក​លោក អង្គរ​វត្តមាន​ផ្លូវ​រត់​តែមួយ​ប៉ុណ្ណោះ​។​


​ក្រុមមន្ត្រី​បាន​និយាយថា រំ​ញ័រ​ដែល​បណ្តាលមកពី​ការហោះ​ឡើង និង​ការ​ចុះចត​យន្តហោះ អាច​នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​គ្រឹះ​នៃ​អង្គរវត្ត ហើយ​ចរាចរ​ផ្លូវអាកាស​បច្ចុប្បន្ន​មិនអាច​ឆ្លើយតប​ទៅនឹង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​
​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​អង្គរ​ថ្មី ដែល​នឹង​ក្លាយជា​អាកាសយានដ្ឋាន​អន្តរជាតិ​ធំជាងគេ​នៅ​កម្ពុជា​នឹងមាន​ចម្ងាយ​៥១​គីឡូម៉ែត្រ នៅ​ភាគ​អ​គ្នេ​យ៍​ពី​ក្រុង​សៀមរាប និង​៤០​គីឡូម៉ែត្រ​ពី​អង្គរវត្ត​។​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​អង្គរ​ថ្មី​នេះ​ស្ថិតនៅ​ឃ​។​តា​យែក ស្រុក​សូទ្រនិគម និង​មាន​ទំហំ​ផ្ទៃដី​ប្រហែល​៧០០​ហិកតា​និង​គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ​៩០០​លាន​ដុល្លារ​សម្រាប់​ការសាងសង់​។​


​នៅពេល​ដំណាក់កាល​ទី​១ នៃ​អាកាសយានដ្ឋាន​ថ្មី​ត្រូវ​បានបញ្ចប់ អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​ទទួលបាន​អ្នកដំណើរ​ប្រាំ​ពីរលាន​នាក់​ជា​រៀងរាល់ឆ្នាំ ដែល​ជួយ​សម្រួល​ដល់​អាកាសចរណ៍ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប និង​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ដែល​វិស័យ​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​សសរទ្រូង​ទី​ពីរ​។​
​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី កំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន​Yunan Investment Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។ អាកាសយានដ្ឋាន​ថ្មី​នេះ​បាននិងកំពុង​រៀប​ចំប​ច្ចេកទេស ដើម្បី​បើក​ដំណើរការ​សាងសង់​ក្រោ​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នាពេល​ខាងមុខនេះ​៕សរន

#