ក្រុមហ៊ុន​ចិន​ផលិត​ចេញ​ទូរស័ព្ទ​អាច​បត់​បាន តែ​តំលៃ​ក្បែរ​២​ពាន់​ដុល្លារ​

1229
ចែករម្លែក

ក្រុមហ៊ុន Royole Corporation បានបញ្ចេញទូរស័ព្ទស្មាតហ្វូនFlexPaiនៅក្នុងពិធីមួយកាលពីថ្ងៃ៣១តុលាកន្លងទៅ ដែលជាព្រឹត្តិការណ៍បង្ហាញទូរស័ព្ទដៃអាចបត់បានជាលើកដំបូងក្នុងលោក។

ក្រុមហ៊ុនដែលមានឯកទេសខាងផលិតអេក្រងបត់បាន បានបញ្ចេញស្មាតហ្វូនFlexPai កាលពីថ្ងៃពុធទី៣១តុលានៅក្នុងព្រឹត្តិការណ៍មួយក្នុងក្រុងប៉េកាំង។ទូរស័ព្ទនេះមានអេក្រង(ស្រ្គីន)១៩,៨សង់ទីម៉ែត្រកម្រាស់៧,៦មីលីម៉ែត្រនិងអាចបត់នៅត្រង់ពាក់កណ្តាលតួ ដោយផ្តាច់អេក្រង់ទៅជាពីរតូចៗនៅខាងមុខនិងខាងក្រោយ។វាមាន ទម្ងន់ ៣២០ក្រាម ធ្ងន់ជាង iPhone XS Max ឬ Galaxy Note 9 ជាងពាក់កណ្តាល។

RoyoleបាននិយាយថាFlexpaiត្រូវបានសាកល្បងបត់បើកជាង២សែនដង មានន័យថាវាអាចប្រើបានរាប់ឆ្នាំមុនពេលវាខូច។

ប៊ីល លីវ ហ្ស៊ីយ៉ុង សហស្ថាបនិកនិងជានាយកក្រុមហ៊ុននេះ បាននិយាយថា«វាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដែលយើងបានទន្ទឹងរង់ចាំរាប់ឆ្នាំមកហើយ។សង្ឃឹមថាបច្ចេកវិទ្យានេះពេញនិយមសំរាប់អតិថិជនដែលចង់បានស្រ្គីនធំតែងាយស្រួលកាន់និងទុកដាក់»។

ទូរស័ព្ទនេះគ្រោងនឹងចេញលក់រាយក្នុងតំលៃ៨.៩៩៩យ័នទៅ១២.៩៩៩យ័ន (១.៨៧៧ដុល្លារ)នៅចុងខែធ្នូក្រោយនេះ៕ដោយ៖វាសនា