ក្រុមហ៊ុន​ចិន​ពីរ​ចុះ​អនុស្សរណៈ​ដាក់បញ្ចូល​រមណីយដ្ឋាន​និង​សណ្ឋាគារ​យក្ស​លំដាប់​ពិភពលោក វីន​ដាម ជា​ផ្លូវការ​ក្នុង​គម្រោង​តំបន់​តារា​សាគរ​

947
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ដែលជា​ម្ចាស់​គម្រោង​រមណីយដ្ឋាន​លំហែកាយ​ឈូង​សមុទ្រ​វែង​តារា​សាគរ និង​ក្រុមហ៊ុន TRF VACATION CLUB បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​គ្នា ដើម្បី​ប​ញ្ជូ​ល​រមណីយដ្ឋាន និង​សណ្ឋាគារ​យក្ស WYNDHAM Hotel ទៅក្នុង​គម្រោង​តំបន់​អភិវឌ្ឍ​ឈូង​សមុទ្រ​វែង​តារា​សាគរ ដែល​ស្ថិតនៅក្នុង​ខេត្តកោះកុង​។​

​អនុស្សរណៈ​យោគយល់​គ្នា​នេះ​បាន​ត្រូវ​ចុះហត្ថលេខា​ដោយ​លោក Deng Pi Bing​ប្រធាន​ក្រុមហ៊ុន ZHENG HENG (Cambodia) Co. , Ltd. និង លោក Cai Sheng Jia ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន TRF VACATION CLUB កាលពី​ថ្ងៃទី​១ ឩ​សភា ២០១៩​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ZhengHeng ។

សណ្ឋាគារ​យក្ស​លំដាប់​ភិ​ព​លោក WYNDHAM មាន​វត្ត​មាននៅ​ទីក្រុង​New Jersey, និង​ទីក្រុង​មួយចំនួនទៀត​នៅ​សហរដ្ឋអាមេរិក​។ បច្ចុប្បន្ន វា​បើក​ដំណើរការ ១៥ យីហោ នៅក្នុង ៦៨​ប្រទេស​លើ​៦​ទ្វីប​ជាមួយនឹង​សណ្ឋាគារ​៧៤៤០​និង​មាន​ច្រើនជាង​៦៣៨,៣០០​បន្ទប់​ដែល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​សណ្ឋាគារ​ធំជាងគេ​បំផុត​និង​ប្លែក​ជាងគេ​បំផុត​។

ក្រុម​សណ្ឋាគារ WYNDHAM គឺជា​សាខា​១ នៃ​សាខា​ចំបង​៣ នៃ Windham Global Corporation (NYSE Code: WYN) ដែល​ត្រូវបាន​ផ្តាច់ចេញ​ទៅជា​សណ្ឋាគារ Franchise និង​ត្រូវបាន​ចុះ​ប​ញ្ចី​ជា​ឯករាជ្យ នៅ ផ្សារ​ហ៊ុន​Stock Exchange​ក្រុង​ញូវយ៉ក ក្នុង​ខែ មិថុនា ២០១៨ តាមរយៈ​កិច្ចប្រតិបត្តិការ​របស់​វា​។

​ការិយាល័យ​នៃ WYNDHAM Hotel Group ត្រូវបាន​បង្កើតឡើង ក្នុង​ទីក្រុង​ធំៗ​និង ប្រទេស​សំខាន់ៗ ដែល​រាប់បញ្ចូល​ទាំង​ទីក្រុង​ឡុង​ដ៍​, ហុងកុង​, សាង​ហៃ​, ប៉េកាំង​, និង​សិង្ហ​បុរី និង ញូ​វ​ដេលី ជាមួយនឹង​បុគ្គលិក​ជាង ៦០០០​នាក់​។

ម៉ាក​យីហោ​ដែល​ស្ថិតនៅក្រោម WYNDHAM Hotel Group​រួមមាន Wyndham Hotels and Resorts ដែលជា​សណ្ឋាគារ​លំដាប់​កំពូល​របស់​ពិភពលោក សណ្ឋាគារ Ramada, Days Inn, Super 8 និង Howard Johnson ដែល​ផ្តល់​សេវាកម្ម​ល្អឥតខ្ចោះ ជូន​អតិថិជន​។​

​វត្តមាន​រមណីយដ្ឋាន​និង​សណ្ឋាគារ​WYNDHAM​តំបន់​តារា​សាគរ​នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​បដិសណ្ឋារកិច្ច​លំដាប់ថ្នាក់​ពិភពលោក ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ពាណិជ្ជករ​អ្នកស្រុក​និង​មនុស្ស​ចាស់ ដែល​ស្វែងរក​បរិយាកាស​ល្អ​សម្រាប់​ការរស់នៅ​ជាន់ខ្ពស់​។​

បន្ថែម​ពីលើ​ការផ្តល់ជូន​នូវ​ភាព​រីករាយ​នៃ​ការរស់នៅ​បែប ល្អ​ប្រណិត ខុសប្លែក​ពី​គេ រមណីយដ្ឋាន និង​សណ្ឋាគារ WYNDHAM នឹង​បង្កើត​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​អស្ចារ្យ នៃ​ការ​ស្នាក់នៅ ម្ហូបអាហារ សិល្បៈ ជីវិត​និង​អាជីវកម្ម​និង​នាំទៅរក​ការលើកកម្ពស់​នៃ​ការសរសើរ​និង​កេរ្តិ៍ឈ្មោះ​សម្រាប់​គម្រោង​។​

​គួរ​ជម្រាប​ថា​គម្រោង​រមណីយដ្ឋាន​វ​ប្ប​ធម៌​និង​ទេសចរណ៍​រមណីយដ្ឋាន​វប្បធម៌​Long Bay Dara Sakor​គឺជា​គំរូ​អភិវឌ្ឍន៍​ថ្មី​មួយ​នៃ​វិស័យ​ទេសចរណ៍​និង​រមណីយដ្ឋាន​វប្បធម៌​ដែល​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ដោយ​ក្រុមហ៊ុន ZhengHeng(Cambodia)Co.,Ltd​នៅ​អាស៊ីអាគ្នេយ៍​។​

គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​នៃ​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ​ដែលមាន​ផ្ទៃដី​សរុប​២០០​ហិកតា​ព័ទ្ធជុំវិញ​ដោយ​ភ្នំ​សមុទ្រ​និង​មាន​ឆ្នេរសមុទ្រ​ដែលមាន​គុណភាព​ខ្ពស់​មាន​ប្រវែង​១.៩​គីឡូម៉ែត្រ​។​វា​នឹង​ក្លាយទៅជា​តំបន់​វប្បធម៌​ទេសចរណ៍​និង​រមណីយដ្ឋាន​លំដាប់​ពិភពលោក​ដែលមាន​មុខងារ​សំខាន់ៗ​ចំនួន​៨​គឺ​៖១-​ឧទ្យាន​ឧស្សា ហ​កម្ម​ឆ្លាត​។

២-​ផ្លូវជំនួញ​។​៣-​តំបន់​ទេសចរណ៍វប្បធម៌​។​៤-​រមណីយដ្ឋាន​ទេសភាព​សមុទ្រ​។ ៥-​រមណីយដ្ឋាន​វីឡា​។​៦-​រមណីយដ្ឋាន​កំពង់ផែ​ឆ្នេរសមុទ្រ​។​៧-​រមណីយដ្ឋាន​តំបន់ឆ្នេរ​កម្សាន្ត​និង ៨-​រមណីយដ្ឋាន​មុជទឹក​ជី​ង​ហៃ​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន ZhengHeng និង​ក្រុមហ៊ុន TRF VACATION CLUB បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ប​ញ្ជូ​ល​រមណីយដ្ឋាន​និង​សណ្ឋាគារ​យក្ស WYNDHAM Hotel ទៅក្នុង​គម្រោង​តំបន់​អភិវឌ្ឍ​ឈូង​សមុទ្រ​វែង​តារា​សាគរ​