ក្រុមហ៊ុន​ចិន​សង់​ទឹកជ្រោះ​សិប្បនិម្មិត​នៅលើ​អគារ​ខ្ពស់កប់ពពក​

2280
ចែករម្លែក

ប្រជាជន នៅ ទីក្រុង គួ យ យ៉ាង ភាគ និរតី ប្រទេស ចិន នឹកស្មានថា ពួកគេ កំពុង ស្រមើស្រមៃ ឃើញ រឿង អ្វីមួយ នៅពេល ពួកគេ ឃើញ ទឹកជ្រោះ ដ៏ ធំ ធ្លាក់ ចេញពី អគារ ខ្ពស់ នៅ កណ្តាលផ្លូវ ។

តាមពិតទៅ ទឹកធ្លាក់ កម្ពស់ ១០៨ ម៉ែត្រ នេះ គឺជា ផ្នែក មួយ នៃ អគារ Liebian Building ស្ថិតនៅលើ ទីលាន សាធារណៈ ក្នុង សង្កាត់ ពាណិជ្ជកម្ម កណ្តាល ទីក្រុង ។

អាង ស្តុក ទឹក ដ៏ ធំ មួយ ត្រូវបាន ដំឡើង នៅលើ ដី នៃ អគារ កម្ពស់ ១២១ ម៉ែត្រ នេះ កន្លែង ដែល ម៉ាស៊ីនបូមទឹក កម្លាំង ១៨៥ គីឡូវ៉ាត់ ចំនួន ៤ គ្រឿង បាន យោង ទឹក ទៅដល់ ជាន់ លើ ។

វីដេអូ នៃ ទឹកជ្រោះ សិប្បនិម្មិត នេះ បានបង្ហាញ ខ្សែទឹក ដ៏ វែង អស្ចារ្យ ធ្លាក់ ចុះក្រោម ពន្លឺព្រះអាទិត្យ បង្កើតបានជា ឥន្ទធនូ នៅ ពីមុខ បន្ទះ កញ្ចក់ របស់ អគារ ដែលជា ការរួមបញ្ចូល គ្នា ដ៏ អស្ចារ្យ នៃ ធម្មជាតិ និង ទីក្រុង ។

ទឹកជ្រោះ នេះ ត្រូវបាន គ្រប់គ្រង ដោយ ក្រុមហ៊ុន Guizhou Ludiya Property Management Co. និង ត្រូវបាន បង្កើតឡើង ដើម្បី ក្លាយជា តំបន់ ទេសចរណ៍ ។

លោក ចេង អ្នកនាំពាក្យ របស់ ក្រុមហ៊ុន អចលនទ្រព្យ នេះ បាន ប្រាប់ សារព័ត៌មាន Kan Kan News ថា ប្រភពទឹក សំខាន់ គឺ បានមកពី ទឹក ម៉ាស៊ីន ទឹកភ្លៀង ឬ មកពី បណ្តាញ ផ្សេងទៀត ។

លោក បាន បន្ថែមថា ថ្លៃ ភ្លើង សម្រាប់ ម៉ាស៊ីនបូមទឹក ឡើងទៅ លើ រយៈពេល ១ ម៉ោង គឺ ប្រហែល ៨០០ យ័ន (១១៦ ដុល្លារ ) ។ ទឹកធ្លាក់ នេះ គឺ ដំណើរការ ក្នុង មួយថ្ងៃ ពី ១០ ទៅ ២០ នាទី ប៉ុណ្ណោះ ដើម្បី សន្សំសំចៃ ថ្លៃ ភ្លើង ៕ ដោយ៖ កញ្ញាដាលីស

ទឹកជ្រោះ សិប្បនិម្មិត របស់ អគារ Liebian Building នៅ ទីក្រុង គួ យ យ៉ាង
#