ក្រុមហ៊ុន​ចិន​ឱ្យ​បុគ្គលិក​ផឹកទឹក​ក្នុង​ចាន​បង្គន់ ដើម្បី​ជាការ​ដាក់ទោស​

860

​ក្រុមហ៊ុន​ចិន​មួយចំនួន គឺ​ល្បី​ខាង​មាន​វិធីសាស្ត្រ​ពិសេស​របស់​ពួកគេ​ក្នុង​ការជំរុញ​និយោជិត​ដែល​ធ្វើ​ការមិន​សម្រេច​តាម​ផែនការ​។​

​ហាង​ថតរូប​មួយ​នៅ​ខេត្ត​ស៊ី​ឈាន់ ប្រទេស​ចិន បានធ្វើ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សាធារណជន ដោយ​បង្ខំ​ឱ្យ​បុគ្គលិក​បម្រើការ​ងារ​រប​ស់​ខ្លួន​ផឹកទឹក​ក្នុង​ចាន​បង្គន់ ដើម្បី​ជាការ​ដាក់ទោស​ចំពោះ​ការបំពេញ​ការងារ​មិនបាន​សម្រេច​តាម​ផែនការ​របស់​ពួកគេ ។

​តាម​សេចក្តីរាយការណ៍ និយោជិត​៣​នាក់ ត្រូវបាន​គេ​ថត​បាន​ដោយ​ឃើញ​កាន់​ពែង​ក្រដាស ដួស​ទឹក​បង្គន់​ពី​ចាន​បង្គន់ នៅមុន​ពេល​ផឹក​វាពី​ពែង​នោះ ដោយ​ការស្ទាក់ស្ទើរ​ចិត្ត​។​

​ហេតុការណ៍​ក្នុង​ឃ្លី​ប​វីដេអូ​ដែល​បាន​លេច​ធ្លាយ​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៨​ខែកក្កដា​។​

​តាម​សារព័ត៌មាន Red Star News បានឱ្យដឹងថា ស្ត្រី​ម្នាក់ ដែល​ទទួលបន្ទុក​បណ្តុះ​បណ្តាល​បុគ្គលិក​ថ្មី​នៅ​ហាង​ថតរូប​នេះ បានផ្តល់​ការងារ​មួយចំនួន​ដល់​ពួកគេ​នោះ (​បុគ្គលិក​នៅក្នុង​វីដេអូ​នេះ​) ដើម្បី​ធ្វើឱ្យ​សម្រេច​តាម​ផែនការ​គ្រោងទុក​។​

​បើសិន​ពួកគេ​មិនអាច​សម្រេច​ការងារ​នោះបាន​តាម​ផែនការ​ទេ ពួកគេ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង គឺ ពួកគេ​អាច​នឹង​ត្រូវបាន​ដាក់ទោស​។ ការដាក់ទោស​មួយចំនួន​នោះ គឺ​រួមបញ្ចូល​ទាំង​ការបង្ខំ​ឱ្យ​ផឹកទឹក​បង្គន់ និង ស៊ី​សត្វ​ជន្លេន​។​

​ស្រី្ត​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ជា​ស្ត្រី​នោះ ដែល​បានធ្វើការ​ជា​យូរ​មកហើយ​នៅ​ហាង​ថតរូប​នោះបាន​និយាយប្រាប់​កាសែត Chengdu Business Daily ថា នាង​បានទទួល​ប៉ះពាល់​ខ្លាំង​ពី​ហេតុការណ៍​នេះ ដែល​បាន​បណ្តាលឱ្យ​នាង​អត់ឃ្លាន​អាហារ​ពីរ​បី​ថ្ងៃ​បន្ទាប់ពី​នោះមក​។​

​នៅពេលដែល នាង បានទទួល​បាន​ឃ្លី​ប​វីដេអូ​នេះ ហើយ​បានឃើញ​រូបនាង​នៅក្នុង​វីដេអូ​នេះ នាង​បាន​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹងទៅ​ប៉ូលិស​៕ ដោយ៖ សុខា

ប្រភព៖asiaone

​ហេតុការណ៍​ក្នុង​ឃ្លី​ប​វីដេអូ​ដែល​បាន​លេច​ធ្លាយ​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៨​ខែកក្កដា​នៅ​ហាង​ថតរូប​មួយ​នៅ​ខេត្ត​ស៊ី​ឈាន់​ប្រទេស​ចិន