ក្រុមហ៊ុន​ចិន Baidu ផលិត​រថយន្តក្រុង​បើក​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​តំបន់​ទេសចរណ៍ និង អាកាសយានដ្ឋាន​

1339

​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​យក្ស​របស់​ចិន Baidu បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី ៤ កក្កដា​ថា ខ្លួន​បានចាប់ផ្តើម​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​រថយន្ដក្រុង​ខ្នាតតូច​ស្វ័យប្រវត្តិ​ដំបូង​គេ​របស់​ប្រទេស​នេះ ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​ត្រៀម​ដាក់ពង្រាយ​វា​នៅតាម​កន្លែង​ទេសចរណ៍​និង​អាកាសយានដ្ឋាន​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក រ៉ូ​ប៊ី​ន លី បាន​មើល​ដោយផ្ទាល់​នូវ​ការ​បញ្ចោ​ញ​រថយន្តក្រុង​ទី ១០០ ចេញពី​រោងចក្រ​នៅក្នុង​ទីក្រុង​សៀ​មិន ភាគ​អាគ្នេយ៍​ប្រទេស​ចិន​។​

​លោក រ៉ូ​ប៊ី​ន លី បាន​និយាយថា “​ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​ដំបូង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សម្រាប់​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ​។ ចាប់ផ្តើម​ចេញពី​ការផលិត​ទ្រង់ទ្រាយ​ធំ​របស់​រថយន្តក្រុង Apolong យើង​ពិតជា​អាច​ឃើញថា ការបើកបរ​ស្វ័យប្រវត្តិ​កំពុង​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដោយ​នាំ​ឧស្សាហកម្ម​នេះ​ពី​លេខ​សូន្យ​ទៅ​លេខ​មួយ​”​។​

​រថយន្តក្រុង Apolong ១៤ កៅអី ដែលមាន​ទំហំ​១​ភាគ​៣​នៃ​ឡានក្រុង​ធម្មតា គឺ​មិនមាន​ចង្កូត កៅអី​អ្នកបើកបរ ឬ ឈ្នាន់​ហ្វ្រាំង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

រថយន្តក្រុង​បើក​ដោយ​ស្វ័យប្រវត្តិ Apolong កំពុង​ត្រៀម​ដាក់ពង្រាយ​នៅតាម​កន្លែង​ទេសចរណ៍​និង​អាកាសយានដ្ឋាន