ក្រុមហ៊ុន​ចំនួន​ពីរ​សហការគ្នា​រៀបចំ​សិក្ខាសាលា​ដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធ​សុវត្ថិភាព​អសន្តិសុខ​ផ្នែក​IT

311
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​CampuraTriangulumCorporation​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Palo Alto Network រៀបចំ​សិក្ខាសាលា​មួយ ក្រោម​ប្រធានបទ​”Accelerate your Digital Business Transformation with Palo AltoNetworks”​។​

សិក្ខាសាលា​នេះ​បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​អែន​រី​សត​ដែលមាន​អ្នកចូលរួម​មកពី​ស្ថាប័ន ធនាគារ​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទៀត​។​

​លោក ដោក កុសល ប្រធាន​បច្ចេកទេស​(Chief Technical Officer) របស់​ក្រុមហ៊ុន Campura បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​PaloAltoNetworks​ដែល​បាន​សហការ​បង្កើត​សិក្ខាសាលា​នេះ​ឡើង​និង​ជាពិសេស​គាត់​ក៏​សូម​អរគុណ​ទៅដល់​អតិថិជន​ទាំងអស់​ដែល​បាន​ចូលរួម​នាពេល​ល្ងាច​នេះ​។​

លោក​បញ្ជាក់​បន្ថែមថា​PaloAlto​គឺជា​ផលិតផល​ដែលមាន​ការពេញនិយម​និង​កំពុង​ឈានមុខ​គេ​នៅលើ​ទីផ្សារ​ព្រមទាំង​បាន​ផ្ដល់នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន​នូវ​ប្រព័ន្ធ​សុ​វត្តិភាព​សំរាប់​ផ្នែក​បច្ចេកវិទ្យា​។​

​លោក Khongsak Kortrakul នាយក​គ្រប់គ្រង​វិស្វកម្ម​ប្រចាំ​ឥណ្ឌូចិន​( System Engineering Manager Indochina)​របស់​ក្រុមហ៊ុន​PaloAltoNetwork​បាន​លើកទ្បើង​ថា​ប្រធានបទ​សំខាន់ៗ​ក្នុង​សិក្ខាសាលា​នេះ​ចង់បង្ហាញ​អំពី​ដំណោះស្រាយ​រួមជាមួយ​ផលិតផល​ថ្មី​ដើម្បី​បង្កើន​និង​ពង្រីក​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការតភ្ជាប់​បណ្តាញ​ទាំងឡាយ​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​និង​គួរឱ្យ​យកចិត្តទុកដាក់​ពី​បណ្តា​អតិថិជន​។

ដើម្បីឱ្យ​កាន់តែ​ស្គាល់​ច្បាស់​អំពី​សេវាកម្ម និង​ផលិតផល​របស់​ក្រុមហ៊ុន Palo Alto Network លោក Philip Cao អ្នកឯកទេស​ខាង​ដំណោះស្រាយ​បច្ចេកវិទ្យា​ប្រចាំ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​( Solution Architect – CLMV) របស់​ក្រុមហ៊ុន Palo Alto Network បានឱ្យដឹងថា Palo Alto Network ជា​ក្រុមហ៊ុន ដែល​បាន​ផ្ដល់នូវ​សេវាកម្ម​ដូចជា​៖ Cloud Security, Network Security, Cortex XDR, CXOandEndpointSecurity​។​

ការប្រើប្រាស់​ផលិតផល​PaloAlto​អតិថិជន​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​និង​ពង្រឹង​ការរីកចំរើន​ដល់​ស្ថាប័ន​ផ្ទាល់​ផងដែរ​។​ផលិតផល​របស់​PaloAlto​គឺជា​ជំរើស​ដ៍​ល្អប្រសើរ​សំរាប់​អតិថិជន​ប្រើប្រាស់​នាពេល​អនាគត​៕S/