ក្រុមហ៊ុន​ចំនួន​២​សហការ​រៀបចំ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ប្រព័ន្ធ​ទិន្នន័យ​ស្វ័យប្រវត្តិ​

356
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​CampuraTriangulum Corporation បាន​សហការ​ជាមួយ​ក្រុមហ៊ុន IBM​ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​និង​ឈានមុខ​គេ​នៅលើ​ពិភពលោក​លើ​វិស័យ​បច្ចេកវិទ្យា​បាន​សហការ​រៀបចំ​សិក្ខាសាលា​មួយ​ស្តីអំពី​”​ទំនើបកម្ម​អាជីវកម្ម​តាមរយៈ​ប្រព័ន្ធ​ទិន្នន័យ​ស្វ័យប្រវត្តិ​និង​អេ​ភី​អាយ​ដែល​ភាសា​អង់គ្លេស​ហៅថា Business Modernization with Data, Automation and API”​។

​នៅក្នុង​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី​២៣​ខែសីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សុខា ភ្នំពេញ លោក ឈី​វ ស័​ក្ត​ដា ប្រធាន​ផ្នែក​អាជីវកម្ម​របស់​ក្រុមហ៊ុន Campura បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន Campura ពិត​ជាមាន​មោទនភាព​ជាខ្លាំង ដែល​បាន​ក្លាយជា​ដៃគូ ដែល​ទទួល​សិទ្ធិ ក្នុង​ការលក់​ផលិតផល IBM នៅក្នុង​ប្រទេស​កម្ពុជា​។​

ការធ្វើសិក្ខាសាលានេះគឺផ្តោតលើដំណោះស្រាយផ្នែកDigitalTransformation,AIandAPISolution​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​និង​គួរអោយ​យកចិត្តទុកដាក់​ពី​សំណាក់​អតិថិជន​ទាំងឡាយ​។​ក្នុងនោះដែរ​ភាពជា​ដៃគូរ​រវាង​Campura​និង​IBM​បាន​ជួយ​សម្រួល​ដល់​អតិថិជន​នូវ​រាល់​តម្រូវការ​ជាច្រើន​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​។​

លោកស្រី Jeanie Tan ប្រធាន​គ្រប់គ្រង​ទិន្នន័យ​ប្រចាំ​តំបន់​អាស៊ាន​( ASEAN HybridDataManagement Leader)​តំ​នៃ​ក្រុមហ៊ុន​IBM​បាន​ថ្លែង​៖​ក្រុមហ៊ុន​IBM​ជា​ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​ទូទាំង​សកលលោក​ទៅលើ​ការផ្គត់ផ្គង់​ផលិតផល​ជូន​អតិថិជន​និង​ជាពិសេស​ការ​ផ្តល់នូវ​ដំណោះស្រាយ​រាល់​បញ្ហា​របស់​អតិថិជន​ដែល​កើតមានឡើង​។​

​ជាមួយគ្នានេះដែរ លោកស្រី​ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី Digital Transformation Journey with IBM IntegratedAnalyticsSystem​ទៅលើ​ការណែនាំ​ចំពោះ​ការស្វែងយល់​ពី​របៀប​ប្រើប្រាស់​ដែលជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ព្រមទាំង​ទទួលបាន​អត្ថប្រយោជន៍​ពិតប្រាកដ​។​ភាពជោគជ័យ​ក្នុង​ស្ថាប័ន​របស់​អតិថិជន​នឹងត្រូវ​បាន​ជំរុញ​ដោយ​ការផ្តល់ជូន​នូវ​ការផ្គត់ផ្គង់​បច្ចេកវិទ្យា​ទំនើបៗ​របស់​ក្រុមហ៊ុន​IBM​នឹង​ជួយ​បង្កើន​អាជីវកម្ម​អោយ​កាន់តែ​រីកចំរើន​។​

​ចំណែក​លោក Daryl Peh ស្ថាបត្យករ​ជំនាញ​ខាង​ទិន្នន័យ​និង​អេ​អាយ​ប្រចាំ​តំបន់​អាស៊ាន​(ASEAN Data and AI Executive Architect) របស់​ក្រុមហ៊ុន IBM បានធ្វើ​បទ​បង្ហាញ​ទៅដល់​អតិថិជន​គ្រប់​វិស័យ អំពី​ដំណោះស្រាយ​អេ​អាយ​របស់​អាយ​ប៊ី​អ៊ឹម​(IBMAISolution)​។​ផលិតផល​ដំណោះស្រាយ​អេ​អាយ​នេះ​មានការ​ពេញនិយម​និង​ឈានមុខ​គេ​ព្រមទាំង​បានផ្តល់​នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន​ដូចជា​ការការពារ​និង​ថែរក្សា​ទិន្នន័យ របស់​អតិថិជន​។

​លោក Peter Pang ប្រធាន​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​ប្រចាំ​អាស៊ាន​(ASEAN Business Leader – Integration andDevelopment)​នៃ​ក្រុមហ៊ុន IBM បាន​លើកឡើងថា​៖​បច្ចុប្បន្ន គ្រប់​អាជីវកម្ម​ខ្នាតតូច និង​ធំ​ជាច្រើន​កំពុងតែ​ពេញនិយម​ប្រើប្រាស់​ផលិតផល​IBMSofwareSolution​ពីព្រោះ​វា​ជា​ផ្នែក​បច្ចេកវិទ្យា​មួយ​ជួយ​សម្រួល​ក្នុង​ស្ថាប័ន​និង​ផ្តល់ឱ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍​នៃ​ការផ្លាស់ប្តូរ​នូវ​ព័ត៌មានវិទ្យា​ទំនើបៗ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាពជោគជ័យ របស់​អតិថិជន​។​

​លោក Kuah Ann Thye ប្រធាន​ផ្នែក​អាជីវកម្ម​ឌីជីថល​(Asia Pac Digital Business Automation Leader) របស់​ក្រុមហ៊ុន IBM ក៏បាន​សំដែង​នូវ​ការ​អរគុណ​ដល់​អតិថិជន​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ និង​ទទួលយក​នូវ​ចំណេះដឹង​ថ្មីៗ និង​ការយល់ដឹង​ពីរ​របៀប​ប្រើប្រាស់ លើ​វិស័យ​ផ្នែក​បច្ចេកវិទ្យា​មួយ ដែល​ជួយ​សម្រួល​ក្នុង​ស្ថាប័ន​និង​ផ្តល់ឱ្យ​អតិថិជន​នូវ​អត្ថប្រយោជន៍​ថែមទាំង​ជួយ​ជំរុញ​អាជីវកម្ម​អោយ​កាន់តែ​រីកចំរើន​ជា​បន្តបន្ទាប់​៕S/

​ចំណងជើង​រូ​បថ​តៈ​ក្រុមហ៊ុន​Campura​និង​IBM​សហការ​រៀបចំ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ប្រព័ន្ធ​ទិន្នន័យ​ស្វ័យប្រវត្តិកម្ម​អាជីវកម្ម​