ក្រុមហ៊ុន​ច្បាប់​ហា​វេ​យ​ត្រូវបានតែងតាំង​ជា​ក្រុមហ៊ុន​តំណាង​ផ្លូវការ​របស់​អាស៊ីអាគ្នេយ៍​សម្រាប់ គម្រោង​រមណីយដ្ឋាន​Range Developments នៅ​ប្រទេស សេន​ឃី​ត ណេ​វី​ស​

1509
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​ច្បាប់​ហា​វេ​យ​គ្រុប​(Harvey Law Group) ថ្មីៗ​នេះ​បាន​ត្រូវ​តែងតាំង​ជា​ក្រុមហ៊ុន​តំណាង​ផ្លូវការ​របស់​អាស៊ីអាគ្នេយ៍​សម្រាប់​គម្រោង​រមណីយ​ដ្ឋា​ន​ដ៍​ធំ​Range Developments​របស់ Six Senses នៅ​ប្រទេស សេន​ឃី​ត ណេ​វី​ស​( St. Kitts & Nevis)​។​

​រមណីយដ្ឋាន​នេះ​ស្ថិតនៅលើ​ទីតាំង​នៃ​ចម្ការ​ដំណាំ​អំពៅ​ដើម​ដែលមាន​កូនភ្នំ​មួយ​លាតសន្ធឹង​ចុះទៅ​កាន់​ឆ្នេរ​ខ្សាច់​ដ៏​វែង​រហូតដល់​ទល់មុខ​សមុទ្រ​កា​រា​បៀ​ន​។ គ្រប់​គម្រោង​វីឡា​អាង​ហែល​ទឹក​ចំនួន ៧០​និង​គម្រោង​The Retreat នឹង​អាច​គយគន់​ទេសភាព​សមុទ្រ​,​ធម្មជាតិ​និង​បរិយាកាស​ស្រស់ស្អាត​ទាក់ទាញ ។​នៅក្នុង​គំរូ Six Senses ពិតៗ នោះ គ្រប់​ទិដ្ឋភាព​នៃ​វីឡា​ចំនួន ៧០ ខ្នង​ដែលមាន​អាង​ហែល​ទឹក​ផ្ទាល់ខ្លួន សុទ្ធតែជា​ការប្តេជ្ញាចិត្ត​របស់ Six Sense ចំពោះ​បរិស្ថាន​ដោយ​ប្រើ​វត្ថុធាតុដើម ដែលមាន​និរន្តរភាព និង​កែច្នៃ​ឲ្យ​មាន​ភាពងាយស្រួល​ទាន់សម័យ​។ នៅ​ភាគខាងត្បូង​រមណីយដ្ឋាន គឺ​ទីក្រុង Sandy Point Town ដែលជា​ទីក្រុង​ធំ​បំផុត​ទី ២ នៅលើ​កោះ​នេះ​។ Sandy point គឺជា​ផ្លូវ​ចូលទៅ​កាន់ Brimstone Hill ដែលជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ហើយ​ជា​ដំណើរ​កំសាន្ត​តែមួយគត់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​រង់ចាំ​អ្នក​ដែល​ចូលចិត្ត​ប្រវត្តិសាស្ត្រ​។​កន្លែង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ខាងលិច​នៃ​កោះ​ដែលជា​កន្លែង​សម្រាប់ Six Senses St. Kitts មាន​ចម្ងាយ​ប្រហែល ៣០​នាទី​តាម​បណ្តោយ​ផ្លូវ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ពី​ក្រុង Basseterre និង​អាកាសយានដ្ឋាន​អន្តរជាតិ (SKB) ។ អាកាសយានដ្ឋាន​នេះ ត្រូវបាន​បម្រើ​ដោយ​ជើងហោះហើរ​ត្រង់​ពី​សហរដ្ឋអាមេរិក កាណាដា និង​ចក្រភព​អង់គ្លេស ដោយមាន​ជើងហោះហើរ​ភ្ជាប់ និង​ជើងហោះហើរ​ពី​អឺរ៉ុប និង​សេវាកម្ម​ប្រចាំ​តំបន់​ពី​ប្រទេស​នៅ​កា​រិ​បៀ​ន​ជាច្រើន​ទៀត​។​

Six Senses St. Kitts គឺជា​គម្រោង​មួយ​រៀបចំ​ដោយ​Range Developments ដែលមាន​ជំនាញ​ក្នុងការ​អភិវឌ្ឍន៍ resort កា​រិ​បៀ​ន​ដ៏​ល្អ​ប្រណីត រួម​ជាមួយនឹង​ការច្នៃប្រឌិត​ការ​រចនា​ការគ្រប់គ្រង និង​ធ្វើ​ទីផ្សារ​ដោយ​សណ្ឋាគារ Six Senses Resorts Spas ។ Resort នេះ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ៣ ឆ្នាំ​។​

​លោក​បណ្ឌិត Timothy Harris នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស St. Kitts & Nevis បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តី​រីករាយ​ដែល Range Developments កំពុង​នាំយក​នូវ​គម្រោង​មួយ​ផ្សេងទៀត​និង​ស្លាក​យីហោ​ដែលមាន​លក្ខណៈ​ផ្ទាល់ខ្លួន​របស់ Six Senses មកកាន់​ប្រទេស​របស់​យើង​។ Range Developments កំពុង​នាំយក​នូវ​ការវិនិយោគទុន ការងារ​និង​ជំនាញ​សម្រាប់​ប្រជាពលរដ្ឋ​និង​ប្រជាជន​នៅ​St. Kitts និង​Nevis ។​វា​ជាការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រទេស​ដ៏​តូច​របស់​យើង​ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​ស្លាក​យីហោ​សណ្ឋាគារ​ប្រណីត​មួយ​ផ្សេងទៀត​។​មិនយូរ​បន្ទាប់ពី​ការបើក​សម្ពោធ​ជា​ផ្លូវការ​នៃ Park Hyatt ដ៏​ល្បីល្បាញ​លើ​ពិភពលោក នៅ St.Kitts ។​

​លោក​បាន​បញ្ជាក់ថា នេះ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​អំពី​ទំនុកចិត្ត​ដ៏​គួរឱ្យកត់សម្គាល់​របស់ Range Developments សម្រាប់​រដ្ឋាភិបាល​រប​ស់​ខ្ញុំ ប្រជាជន​និង​ប្រទេស​របស់​យើង​។ ខ្ញុំ​សូម​សរសើរ Range Developments សម្រាប់​ទំនាក់ទំនង​ដ៏​ល្អ​ដែល​យើង​បាន​រក្សាទុក ទាំងអស់នេះ​គឺ​ដើម្បី​ផលប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រជាជន​នៃ St. Kitts and និង Nevis ។​”

​នៅក្នុង​ការប្រកាស​គម្រោង​នេះ​, លោក Bohnenberge ប្រធាន​គម្រោង Six Senses បានឱ្យដឹងថា “​យើង​មាន​ក្តីរំភើប​រីករាយ​ក្នុងការ​បន្ថែម​ជូន St. Kitts ទៅក្នុង​ផលប័ត្រ resort របស់ Six Senses នៃ​តំបន់ ដែល​មិន​គួរឱ្យ​ជឿ និង​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ Range Developments ដែលមាន​ជំនាញ​និង​បទពិសោធន៍​ពិសេស​នៅ​កា​រា​បៀ​ន Six Senses St. Kitts នឹង​ក្លាយជា resort ដែល​គួរឱ្យកត់សម្គាល់​។ ” Six Senses St. Kitts នឹង​ក្លាយជា​សណ្ឋាគារ​ទី ១៦ នៃ Six Senses Group ដែល​បច្ចុប្បន្ននេះ​មាននៅ​១១ ប្រទេស​ផ្សេងទៀត​។​

​លោក Mohammed Asaria ស្ថាបនិក​របស់ Rage Developments បាន​មានប្រសាសន៍ថា “​យើង​មានការ​រំភើប​រីករាយ​ក្នុងការ​ស្វាគមន៍ Six Senses ទៅកាន់ St. Kitts និង​រីករាយ​ក្នុងការ​ប្រកាស​ពី​រាជធានី​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅ​អាស៊ីអាគ្នេយ៍​គឺ​រាជធានី​ភ្នំពេញ​។ នាពេល​ថ្មីៗ នេះ Six Sense ត្រូវបាន​គេ​បោះឆ្នោត​ជូន​ជា​ស្លាក​យីហោ​សណ្ឋាគារ​ដ៏​ល្អ​បំផុត​របស់​ពិភពលោក​ដោយ​ទស្សនា​វ​ដ្តី Travel + Leisure ហើយ​យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយគ្នា​លើ​គម្រោង​ដ៏​រំភើប​មួយ​នេះ​” ។

​លោក Bastien Trelcat ជា​ដៃគូ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​អន្តោប្រវេសន៍​ឈានមុខ​គេ​គឺ Harvey Law Group ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​បន្ថែមថា “Harvey Law Group មាន​កិ​ត្ដិ​យស​ក្នុងការ​សហការគ្នាជាមួយ Range Developments និង​រដ្ឋាភិបាល​នៃ St Kitts និង Nevis សម្រាប់​គម្រោង Six Senses ដែលជា​ជា​អ្នកផ្តល់​សេវា​ផ្តាច់មុខ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ចំនួន ១០០​ភាគហ៊ុន​តាមរយ​:​ជម្រើស​ផ្តល់​ហិរញ្ញប្បទាន​។ St Kitts មានកម្ម​វិធី​ក្នុងការ​ផ្ដល់នូវ​សញ្ជាតិ​ដែលមាន​រយៈពេល​វែង​បំផុត​តាមរយៈ​កម្មវិធី​វិនិយោគ​នៅក្នុង​ពិភពលោក​ដែល​បង្ហាញ​ពី​ឱកាស​ដើម្បី​ទទួលបាន​នូវ​លិខិតឆ្លងដែន​ដែល​ត្រូវបាន​ទទួលស្គាល់​សម្រាប់​អ្នក​និង​ក្រុមគ្រួសារ​”​។​

​ការវិនិយោគ​ក្នុង Six Senses St. Kitts នឹង​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​និង​ក្រុមគ្រួសារ​អ្នកដាក់ពាក្យ​ស្នើសុំ​សញ្ជាតិ St. Kitts & Nevis តាមរយៈ​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​៖​ការវិនិយោគ​ចំនួន ២២០.០០០ ដុល្លារ​អាមេរិក (​តាមរយៈ​រចនាសម្ព័ន្ធ​ភាពជា​ដៃគូ​មានកំណត់​) នៅក្នុង Six Senses St. Kitts ត្រូវបាន​តម្រូវឱ្យមាន​ដើម្បី​ស្នើសុំ​សញ្ជាតិ St. Kitts & Nevis ។ ការផ្តល់​ហិរញ្ញប្បទាន​ក្នុង​រយ​:​ពេល ជាង​២ ឆ្នាំ ។ ទទួលបាន​សញ្ជាតិ​ពេញ​មួយជីវិត​សម្រាប់​វិនិយោគិន ប្តី​ប្រពន្ធ ឪពុកម្តាយ​និង​អ្នក​ដែល​នៅក្នុង​បន្ទុក​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ហើយ​ភាពជា​សញ្ជាតិ​នឹងត្រូវ​បាន​បន្ត​រហូតដល់​ជំនាន់​ក្រោយ​ជាច្រើន​ជំនាន់​។ អ្នកដាក់ពាក្យសុំ​មិនត្រូវ​មក​ទស្សនា​ឬ​រស់នៅក្នុង St. Kitts​នោះទេ​។​លិខិតឆ្លងដែន​របស់​St. Kitts & Nevis ត្រូវ​បានចេញ​ក្នុង​រយៈពេល​ប្រហែល ៩០ ទៅ​១២០​ថ្ងៃក្រោយ​ការដាក់​ពាក្យសុំ​។ អ្នកមាន​សញ្ជាតិ​មិនមាន​ពន្ធ​ប្រាក់ចំណូល​ផ្ទាល់ខ្លួន កំណើន​ដើមទុន អំណោយ ទ្រព្យសម្បត្តិ​និង​មរតក​នោះទេ​។ St. Kitts & Nevis ពលរដ្ឋ​អាចធ្វើ​ដំណើរ​ដោយ​មិនមាន​ទិដ្ឋាការ​ទៅកាន់​ប្រទេស​ជាង​១៣៩ ដែល​ក្នុងនោះ​មាន​ចក្រភព​អង់គ្លេស​បណ្តា​ប្រទេស​អឺរ៉ុប Schengen​និង​ប្រទេស​ក្នុង​ចក្រភព​អង់គ្លេស​ភាគច្រើន​ទៀត​។​សញ្ជាតិ​បូករួម​ទាំង​ស្ថានភាព​ស្នាក់នៅ​ពេញលេញ​និង​សិទ្ធ​ធ្វើការ​នៅ​St. Kitts និង Nevis ។ អនុញ្ញាត​ឲ្យ​មាន​សញ្ជាតិ​ពីរ​និង​បើកទូលាយ​អំពី​សញ្ជាតិ​ទាំងអស់​ដោយ​មិន​តម្រូវឱ្យ​ជូនដំណឹង​ដល់​ប្រទេស​កំណើត​របស់​អ្នកស្នើសុំ​។ St. Kitts & Nevis ផ្តល់ជូន​នូវ​បរិយាកាស នៃ​ការអភិវឌ្ឍ​អាជីវកម្ម​ដែលមាន​លក្ខណៈ​អំណោយផល ដោយ​ប្រើ​រូបិយប័ណ្ណ​ជា​ប្រាក់​ដុល្លារ​។ ជម្រើស​ចាកចេញ​ពី​ការវិនិយោគ​ផ្តល់នូវ​ល​ទ្ធ​ភាព​ក្នុងការ​ទទួលបាន​នូវ​ការបង្កើន​ដើមទុន និង​ការបង្កើន​ប្រាក់ចំណូល​លើ​ការវិនិយោគ​។​

Harvey Law Group (HLG) គឺជា​ក្រុមហ៊ុន​ច្បាប់​ពហុ​ជាតិ ឈានមុខ​គេ​មួយ​ដែលមាន​ឯកទេស​ខាងច្បាប់​សាជីវកម្ម និង​ការធ្វើ​អន្តោប្រវេសន៍ តាមរយ​:​ការវិនិយោគ​ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទូទាំង​ពិភពលោក សម្រាប់​ជា​តំណាងឱ្យ​អតិថិជន និង​សាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ដែលមាន​ការិយាល័យ​ជាង ១៩​កន្លែង​ទូទាំង​ពិភពលោក​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​អន្តោប្រវេសន៍​ដ៏​កំពូល​មួយ HLG ផ្តល់ជូន​នូវ​កម្មវិធី​សម្រាប់​លំនៅដ្ឋាន​និង​កម្មវិធី​សញ្ជាតិ ដែលមាន​ភាពទូលំទូលាយ​បំផុត​ដែល​អាចធ្វើ​ទៅបាន​៕ ល​