ក្រុមហ៊ុន​ច្រើន​ប្រទេស​ចាប់​ដៃគូ​វិនិយោគ​និង​ក្រុមហ៊ុន​កម្ពុជា​នៅ​ខេត្តបន្ទាយមានជ័យ​

2139
ចែករម្លែក
  • 1.6K
    Shares

​​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ក្រុមហ៊ុន​បរទេស​មកពី​ប្រទេស​ម៉ាឡេស៊ី ថៃ តំបន់​ហុងកុង ប្រទេស​ចិន​ចាប់​ដៃគូ​វិនិយោគ​នឹង​ក្រុមហ៊ុន​លី​អ៊ុត​នី​នី​ហរ​ណ៍​អា​ហរ​ណ៍​ខូ​អិ​ល​ធី​ឌី​របស់​កម្ពុជា​នៅ​ខេត្តបន្ទាយមានជ័យ ។​ក្រុមហ៊ុន​ទាំងនោះ​រួមមាន ១- ហ្គ្រែ​ន ហ្វ​ត្រេស អ៊ិន​វេស​ម៉ិ​ន ,​ម៉ាឡេស៊ី​( Grand Fortress Invesstment Ltd , Malasia) ។​

២- ក្រុមហ៊ុន​ឃ្យូ​អឹម​អាយ​អេស ហ្វា​យ​នែ​នស​ល​ហ្គ្រុ​ប ,​ហុងកុង (QMIS Financial Group, HongKong) , ។​៣- ក្រុមហ៊ុន​ចូ​វីន ម៉ាឃីតធីង អេស​ឌី​អិន ប៊ី​អេ​ច​ឌី ,​ម៉ាឡេស៊ី (JOWIN Martketing SDN BHD ,Malaysia ។ ៤-​ក្រុមហ៊ុន​ហ្គូ​សេង អាយ​អិន​សុ​ី , ហុងកុង ចិន ( GUSHEN ,INC ) ។

​លោក អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សារណ​យោគយល់​គ្នា​(MOU) រវាង​ប្រតិភូ​នៃ​ក្រុមហ៊ុន​ទាំងនោះ​នា​សាលាខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ថា​:​រដ្ឋបាលខេត្ត​សូម​ស្វាគមន៍​និង​ត្រៀមលក្ខណ​:​រះ​ច​ហើយ​ក្នុងការ​លើកទឹកចិត្ត​គាំទ្រ​សម្របសម្រួល​និង​ការពារ​ផលប្រយោជន៍​វិនិយោគ​របស់​ក្រុមហ៊ុន​នៅលើ​ទឹកដី​ខេត្តបន្ទាយមានជ័យ​។​

​លោក​និយាយ​បន្តថា : ទុន​តិច​ឬ​ច្រើន​ក្នុង​ការធ្វើ​វិនិយោគ​មិន​សំខាន់​នោះទេ​។ ប៉ុន្តែ​ចាំបាច់​ជាង​នេះ គឺ​ម្ចាស់​និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​ផ្តល់​ភាពជឿ​ទុកចិត្ត​និង​សហការគ្នា​ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​។​លោក​បាន​លើក​សក្តានុពល​លើ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​ក្នុង​ខេត្ត​ដើម្បីឱ្យ​ប្រតិភូ​ក្រុមហ៊ុន​សិក្សា​និង​ពិនិត្យ​លទ្ធភាព​មក​បណ្តាក់ទុន​វិនិយោគ​។

​ក្នុងនោះ​ការចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​លី​អ៊ុត​នី​នី​ហរ​ណ៍​អាហរ័ណ​ជា​ក្រុមហ៊ុន​ជើងចាស់​និង​រឹងមាំ​មួយ​ក្នុង​ខេត្ត​នេះ​ខេត្ត​ជឿថា​នឹង​ជោគជ័យ​។​អ្នកស្រី​គ្រីស្ទី​ណា​ទីប្រឹក្សា​លោក​ដា​តុ​ស្រី​ទីង​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រែ​ន​ហ្វ​ត្រេស​អ៊ិន​វេស​ម៉ី​ន​ម៉ាឡេស៊ី​និយាយថា​:​បណ្តា​ក្រុមហ៊ុន​ដែល​មកនេះ​នឹង​ទាក់ទាញ​ក្រុមហ៊ុន​៥០​ទៀត។

​ដែលមាន​ទឹកប្រាក់​៥​កោដិ​ដុល្លារ​វិនិយោគ​លើ​វិស័យ​ធនាគារ​ហិរញ្ញវត្ថុ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​សេវាកម្ម​ស​ណ្ខា​គារ​ទំនើប​ភោ​ជនី​ដ្ឋា​ន​អភិវឌ្ឍន៍​ធនធានមនុស្ស​…​នៅ​ខេត្តបន្ទាយមានជ័យ ,​នៅ​ខេត្ត រាជធានី​ដទៃទៀត​នៅ​កម្ពុជា​និង​នៅ​ប្រទេស​ក្នុង​តំបន់​។​

​ចំណែក​លោក​ដា​តូ​ស្រី​ជីន​(MrDatoSriChin)​អគ្គនាយក​ក្រុមហ៊ុន​ឃ្យូ​អឹម​អាយ​អេស​ហ្វា​យ​នែ​នស​ល​ហ្គ្រុ​ប​(QMISFinancialGroup,HongKong)​និយាយថា​:​ក្រុមហ៊ុន​នេះ​មាន​ដៃគូ​និង​បុត្រ​សម្ព័ន្ធ​៩​ក្រុមហ៊ុន​ទៀត​។​បណ្តាក់ទុន​នៅលើ​ដី​របស់​ក្រុមហ៊ុន​លី​អ៊ុត​នី​(​នៅ​ក្រុង​ប៉ោយប៉ែត​និង​ស្រុ​ក៉ា​ឡៃ​) ក្នុង​ទឺ​ក​ប្រាក់​ប្រមាណ​៨០០​លាន​ដុល្លារ​លើ​វិស័យ​ខាងលើ​។​ត​មក​ក្រុមហ៊ុន​ទាំង​៥ គឺ ១- ក្រុមហ៊ុន​លី អ៊ុត​នី​នី​ហរ​ណ៍ អាហរ័ណ ខុ​អិ​ល​ធី​ឌី (Ly Utmy ImportExport Co.,Ltd)​។

២- លោក​ដា​តុ ស្រី​ទីង (Mr Dato Sri Ting ) អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រែ​ន ហ្វ​ត្រេស អិ​ុ​ន​វេស​មិ​ុ​ន ,​ម៉ាឡេស៊ី​។​-​លោក​ដា​តូ​ស្រ៊ិ​ជិន​(MrDatoSriChin)​អគ្គនាយក​ក្រុមហ៊ុន​ឃ្យូ​អឹម​អាយ​អេស​ហ្វា​យ​នែ​នស​ល​ហ្គ្រុ​ប​,​ហុងកុង​ជាដើម​បាន​ចុះ​អនុស្សារណ​:​យោគយល់​គ្នា​(MOU)​ដើម្បី​បណ្តាក់ទុន​វិនិយោគ​ជាមួយ​គ្នា​។​

​ប្រតិភូ​ក្រុមហ៊ុន​បរទេស​ទាំង​នោះបាន​ចុះទៅពិនិត្យ​ទីតាំង​ដិ​របស់​ក្រុមហ៊ុន​លី​អ៊ុត​នី​នី​ហ​រ៍ណ​អា​ហ​រ៍ណ​នៅ​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ម៉ាឡៃ​។​ហើយ​ចុងក្រោយ​លោក​លី​អ៊ុត​នី​និង​ក្រុមការងារ​បាន​ជូន​ដំណើរ​និវត្តន៍​របស់​ប្រតិភូ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ជា​កន្លែង​ដែល​ភ្ញៀវ​នេះ​បាន​អញ្ជើញ​មក​ដែរ ៕S/