មានអ្នកឈ្នះឆ្នោត​រង្វាន់ ៧០០ លាន​ដុល្លារ នៅអាមេរិក

1229
ចែករម្លែក

​ម្ចាស់​សន្លឹកឆ្នោត Powerball ដែល​ទិញ​នៅ​រដ្ឋ​ម៉ាសា​ឈូស​សេត ​កាលពី​ថ្ងៃ​ពុធ​ទី​២៣​សីហា នឹងទទួលបាន​ប្រាក់​ប្រមាណ​ជា ៧០០ លាន​ដុល្លារ ដែលជា​រង្វាន់​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ឆ្នោត​ឡូតូ​នេះ​។​

​ក្រុមហ៊ុន Powerball បាន​និយាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា សន្លឹកឆ្នោត​ដែល​បាន​លក់​នៅក្នុង​រដ្ឋ​ម៉ាសា​ឈូស​សេត​នេះ គឺ​ត្រូវ​គ្នា​ជាមួយ​លេខ​ទាំង ៦ នៅក្នុង​ការចាប់​ឆ្នោត​កាលពី​រាត្រី​ថ្ងៃ​ពុធ គឺ​លេខ ៦, ៧, ១៦, ២៣, ២៦ និង​លេខ ៤ ។​

​អ្នកឈ្នះ​នឹង​ទទួលបាន​ការទូទាត់​ប្រចាំឆ្នាំ​ក្នុងអំឡុង​រយៈពេល ២៩ ឆ្នាំ ដែល​សរុប​គឺមាន​ទឹកប្រាក់​យ៉ាងហោចណាស់ ៧០០ លាន​ដុល្លារ​អាមេរិក ឬ ស្មើនឹង ៤៤៣,៣ លាន​ដុល្លារ​ក្នុងការ​ទូទាំង​យក​សរុប​ទាំងអស់​តែម្តង នៅ​មុនពេល​បង់ពន្ធ​៕ ដោយ៖ កញ្ញាដាលីស

សន្លឹកឆ្នោត​ត្រូវ​រង្វាន់ ៧០០ លាន​ដុល្លារ គឺ​លក់​នៅ​រដ្ឋ​ម៉ាសា​ឈូស​សេត
#