ក្រុមហ៊ុន​ជប៉ុន​ប្រតិបត្តិការ​ជាមួយ​អេស៊ីលីដា​កើន​ជាង​១០០០​ក្រុមហ៊ុន​

1334
ចែករម្លែក
ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា (​រូបថត​ឯកសារ​)​

(​ភ្នំពេញ​)៖ ក្រុមហ៊ុន​ជប៉ុន​ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា និង​កំពុង​ធ្វើ​ប្រតិបត្តិ​ការទូទាត់​សាច់ប្រាក់​ជាមួយ​ធនាគារ​អេស៊ីលីដា បាន​កើន​ដល់​ជាង​១.០០០​ក្រុមហ៊ុន​ហើយ​នៅ​ដំណាច់​ឆមាស​ទី​១​ឆ្នាំនេះ​។​
​ ​
​លោក​អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា​រហូតមក​
​ទល់​ពេលនេះ ក្រុមហ៊ុន​ជប៉ុន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​បាន និង​កំពុង​កើនឡើង ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​បាន​កើន​
​ពី​២៨៩​ក្រុមហ៊ុន​ដល់​៣១០​ក្រុមហ៊ុន ធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​និង​ក្រុមហ៊ុន​ឯកត្តជន​តូចៗ​បាន​កើន​រហូតដល់​៧១៦
​ក្រុមហ៊ុន​ហើយ​។​
​ ​
​លោក​បន្តថា “​នេះ​ជា​ចំនួន​ក្រុមហ៊ុន​ជប៉ុន ដែល​បានធ្វើ​ការទូទាត់​សាច់ប្រាក់​ជាមួយ​អេស៊ីលីដា មិនទាន់​គិត​បញ្ចូល​ពី​ក្រុមហ៊ុន ដែល​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​ធនាគារ​ជប៉ុន ដែល​បាន​បើក​នៅ​កម្ពុជា​នោះទេ​”​។​លោក​បន្តថា​“​ការកើនឡើង​នូវ​ចំនួន​ក្រុម​
​ហ៊ុន​ជប៉ុន​នៅ​កម្ពុជា ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ព្រោះ​មុនពេល​ពួកគេ​សម្រេចចិត្ត​ទៅ​វិនិយោគ​
​នៅ​ប្រទេស​ណាមួយ ពួកគេ​សិក្សា​ល្អិតល្អន់​ណាស់​”​។​
​ ​
​លោក​អ៊ិន ចាន់នី​បាន​បន្តថា “​កំនើនសេដ្ឋកិច្ច​រឹងមាំ ស្ថិរភាព​សង្គមកិច្ច ស្ថិរភាព​នយោបាយ​និង​កត្តា​អំណោយផល​លើ​វិស័យ​
​ច្បាប់​ពាក់​ព័​ន្ឋ​ជាច្រើន​ទៀត​ជា​ភាព​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​”​។​
​ ​
​លោកជំទាវ​លឹម ឈីវហូ​អគ្គនាយក​ក្រុមហ៊ុន​អ៊ែដ​វូត ដែល​បាន​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​និង​ទាក់ទាញ​អ្នកវិនិយោគ​
​ជប៉ុន​បាន​ច្រើនជាង​៥០​ភាគរយ នៃ​ក្រុមហ៊ុន​ទាំង​៨៤ បាន​ថ្លែងថា ក្រុមហ៊ុន​ជប៉ុន​កាន់តែច្រើន​បាន និង​កំពុង​មក​វិនិយោគ​នៅ​កម្ពុជា ហេតុនេះ​យើង​ត្រូវធ្វើ​ការងារ​ឲ្យ​បានល្អ ដើម្បី​ទាក់ទាញ​ពួកគេ​មក​វិនិយោគ​បន្ថែម​។​លោកជំទាវ​បាន​បន្តថា​ប្រសិនជា​អ្នកវិនិយោគ​
​ជប៉ុន​តែ​២​ភាគរយ មកពី​ប្រទេស​ថៃ មក​វិនិយោគ​នៅ​កម្ពុជា ប្រជាជន​កម្ពុជា​នឹងមាន​ជីវភាព​ធូរធារ​ទាំងអស់គ្នា​។​
​ ​
​លោកជំទាវ​បាន​បន្តថា “​ពីមុនមក​ពេល​យើង​ហៅ​គេ​មក​វិនិយោគ ពួកគេ​ប្រាប់​យើង​ថា ពួកគេ​បារម្ភ​ពី​អំពើពុករលួយ​នៅ​កម្ពុជា ប៉ុន្តែ​លោកជំទាវ​បាន​ធានា ពួកគេ​ថា នឹង​មិនមាន​អំពើពុករលួយ​នៅទីនេះ​ទេ​ទីបំផុត​ពួកគេ​សម្រេចចិត្ត​មក​វិនិយោគ​នៅ​
​កម្ពុជា​កាន់តែច្រើន​”​។​
​ ​
​សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា តាម​អ្វីដែល​លោក​ដឹង គឺមាន​ក្រុមហ៊ុន​ជប៉ុន​តូច​ជាច្រើន​បាន​ចូលមក​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​ធំៗ​មិនទាន់មាន​ច្រើន​នៅឡើយ​ទេ​ដែល​ទាមទារ​ឲ្យ​
​កម្ពុជា​កែលំអរ​បរិយាកាស​វិនិយោគ​បន្ថែមទៀត ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពីអ្វី​ត្រូវការ​កែលំអរ​នោះទេ​។​
​ ​
​លោក​បន្តថា “​កម្ពុជា​មានការ​កែប្រែ​ច្រើន​ហើយ​នូវ​បរិយាកាស​វិនិយោគ ប៉ុន្តែ​ល្បឿន​នៃ​កំណែទម្រង់​នេះ​នៅ​យឺតយ៉ាវ​នៅឡើយ ដែល​ទាមទារ​ឲ្យ​មានការ​បន្ថែម​ល្បឿន​បន្តិចទៀត ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​កាន់តែច្រើន​”៕​ដោយ​ច្រាយ ចំណាន​
​ ​