ក្រុមហ៊ុន​ជាង​៥០០​មកពី​២៨​ប្រទេស​នឹងចូលរួម​ពិ​ព័រ​ណ៌​វិស័យ​អាគារ​សំណង់​និង​ឧស្សាហកម្ម​ផ្នែក​មេកានិច​និង​អេ​ឡិច​ត្រូ​និ​ច​

329
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ជាង​៥០០​ក្រុមហ៊ុន​និង​ម៉ាក​សញ្ញា​មកពី​២៨​ប្រទេស​នឹង​បង្ហាញ​ផលិតផល​សេវាកម្ម​និង​ដំណោះស្រាយ​ដ៏​ថ្មី​បំផុត​របស់ខ្លួន​នៅក្នុង​ពិ​ព័រ​ណ៌​CAMBUILD២០១៩​ដែលជា​ពិ​ព័រ​ណ៏​វិស័យ​អាគារ​និង​សំណង់​អ​អន្តរជាតិ​លំដាប់ថ្នាក់​លេខ​១​នៅ​ប្រទេស​កម្ពុជា​។​ការតាំងពិព័រណ៍​អន្តរជាតិ នេះ​នឹង​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ចាប់ពី​ថ្ងៃ​១៨​ដល់​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០១៩​។

​តំណាង​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​ឲ្យ​ដឹង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១​សីហា​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ថាៈ​កម្មវិធី​រយៈពេល​៣​ថ្ងៃនេះ​ត្រូវបាន​រំពឹងទុក​ជាមុន​ថា​នឹង​ជាទី​ប្រជុំ​ដោយ​អ្នក​ជំ​ពេញការ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ជាង​៨០០០​នាក់​នៅក្នុង​ស្រុក​រួមមាន​ស្ថាបត្យករ អ្នក​រចនា អ្នករ​អភិវឌ្ឍ វិស្វករ​ផ្នែក​មេកា​វិច និង​រេរ​ឡិច​ត្រូ​និ​ច អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និង​អ្នក​ចែកចាយ ។​

​នៅក្នុង​កំឡុងពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា​បាន​ពង្រីក​វិសាលភាព​ខ្លួន​ជាង​៦០% បើ​ប្រៀប​ទៅ​និង​កំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ដើម្បី​ស្របទៅនឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ន៏ CAMBUILD ២០១៩​បាន​ក្លាយជា​វេទិការ​ដ៏​ល្អ​បំផុត​ក្នុងការ​ស្វែងរក​ប្រភព​នៃ​ការផ្គត់ផ្គង់ និង​បច្ចេកវិទ្យា​ថ្មី​។ឱកាស​ជា​វេទិកា​ដ៏​ល្អ​បំផុត​ក្នុងការ​ស្វែងរក​ប្រភព​នៃ​ការ​ផ្អ​ត់​ផ្គង់​និង​បច្ចេកទេស​វិទ្យា​ថ្មី ឱកាស​ជាវ​ផ​លិ​ផល​ថ្មី​ក្នុងតម្លៃ​ពិសេស​និង​ទទួលបាន​ពត៌មាន​ទាក់ទង​នឹង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ផងដែរ​។

ការផ្តល់ជូន​នេះ​មិន​កំណត់​ត្រឹមតែ​ផលិតផល​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​តែ​រួមបញ្ចូល​ទាំង​ផលិតផល​អន្តរជាតិ​ផងដែរ ដែល​ក្នុងនោះ​មាន​ពន្លា​ជាតិ​តំណាង​ប្រទេស​ចិន ឥណ្ឌា អ៊ុ​តា​បើ កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និង​សាំង​ហ្គា​ពួរ​។ ផលិតផល​ជាច្រើន​ខឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាថ្មី​ម្តងទៀត ការតាំង​ពិ​ព័រ​ណ៌​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​បណ្តា​ក្រសួង​សំ​ខា​ន់ៗ​ព្រមទាំង​សមាគម​ឧស្សាហកម្ម​ដែលមាន​ដូចជា​គណៈ​ស្ថាបត្យករ​កម្ពុជា​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​ដី​យក​ម្ម​និង​សំណង់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​អជ្ញាធរ​អគ្គិសនី​កម្ពុជា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

​ពិព័រណ៍​CAMBUILD2019​នឹង​ផ្តល់ជូន​លោកអ្នក​នូវ​សិក្ខារ​សាលា​បច្ចេកទេស​ដែល​នឹង​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​និន្នាការ​និង​ដំណោះស្រាយ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​។​

សូមជម្រាបថា​ក្រុមហ៊ុន​ធំៗ​និង​ស្លាក​សញ្ញា​ដែល​ឧបត្ថម្ភ​ពិ​ព័រ​ណ៌​នេះ​មានដូចជា​៖P.K. Light Block Co., Ltd, An Cuong Wood/KWI, Thai SengTrading Co., Ltd, GES Security, CTS GroupsHomeLiving….​។​ពិរ​ព៌​ណ៌​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​AMBTarsusEventsGroup​ដែលជា​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​ឈានមុខ​គេ​នៅ​អាស៊ី​។​

​ថ្វីត្បិតតែ​ការិយាល័យ​កណ្តាល​មាន​ទីតាំងនៅរ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ក្រុមហ៊ុន​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​បាន​ពង្រីក​វិសាលភាព​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​មី​យ៉ាន់​ម៉ា​ម៉ាឡេស៊ី​ឡាវ​ភី​លី​ពី​ន​វៀតណាម​និង​ស្រីលង្កា​។​ពិ​ព័រ​ណ៏​សំណង់​ដែលត្រូវបានរៀបចំដោយក្រុមហ៊ុនអេអឹមប៊ីរួមមានដូចជា៖CAMBUILDLAOBUILD MYANBUILD LANKABUILD & ASIA INFRASTRUCTURE 19​។​

​សូមជម្រាបថា​ពិ​ព័រ​ណ៌​នេះ​ត្រូវ​បើក​ចូលរួម​ទស្សនា​ដោយ​ឥតគិតថ្លៃ​សម្រាប់​ពាណិជ្ជករ​និ​ត​ផ្នែក​ស្ថាបត្យកម្ម និង​វិស្វកម្ម​៕S/​