ក្រុមហ៊ុន​ជាង ១៧០ មកពី​ប្រទេស​១៧ ចូលរួម​តាំង​ពិរ​ព័ណ៌​ឧស្សាហកម្ម​គ្រឿងយន្តនៅ​កម្ពុជា ​

1209
ចែករម្លែក

​(ភ្នំពេញ)​៖ ក្រុមហ៊ុន​ចំនួន​១៧៥ មកពី​ប្រទេស​ចំនួន​១៧ បានបង្ហាញ​ផលិតផល​របស់គេ​ចំនួន​២០០​ស្តង់​ក្នុង​ព្រឹ​ត្ដិ​ការណ៍​តាំងពិព័រណ៍ ឧស្សាហកម្ម​គ្រឿងយន្ដ​កម្ពុជា​អន្ដរជាតិ (CIMIF) និង​ឧស្សាហកម្ម​សម្លៀកបំពាក់ និងវាយនភ័ណ្ឌ​កម្ពុជា​អន្ដរជាតិ (CTG)​។​

ពិព័រណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ដែល បាននិងកំពុង​ប្រារព្ធ​ធ្វើឡើង ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd សហការ ដោយ​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម សភាពាណិជ្ជកម្ម​កម្ពុជា (CCC) សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ជាពិសេស​ត្រូវបាន​គាំទ្រ​ជា​ផ្លូវការ ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម (TPD)​។​

​ប្រទេស​ចូលរួម​តាំងពី​ព័រ​ណ៍​រួមមាន កម្ពុជា ប៊ុលហ្គារី ចិន អាល្លឺម៉ង់ ហុងកុង ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សាំង​ហ្គា​ពួរ តៃវ៉ាន់ ថៃ និង វៀតណាម​។​

​លោកស្រី ជូ​ឌី វ៉ាង ប្រធាន​ក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd បានឱ្យដឹងថា​ពិព័រណ៍​នេះ​ជា​វេទិកា​ជំនួញ​ពាណិជ្ជកម្ម​តែមួយគត់ សម្រាប់​វិស័យ​ឧស្សាហកម្ម​សំខាន់ៗ ដែល​បានរួម​បញ្ចូល​សមាសធាតុ​សំខាន់ៗ ទាំងអស់ នៅក្នុង​វិស័យ​ឧស្សាហកម្ម មានដូចជា​៖ ជ័រ​ប្លា​ស្ទិ​ក និង​កៅស៊ូ​, ការបោះពុម្ព​, ការ​វេច​ខ្ចប់​, ការកែច្នៃ​ម្ហូបអាហារ​, គ្រឿងចក្រ​កសិកម្ម​, ឧបករណ៍ និង​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច​, គ្រឿងបន្លាស់​រថយន្ដ​, វិស្វកម្ម​ថាមពល និង​អគ្គិសនី​,​និង​សម្លៀកបំពាក់ & វាយនភ័ណ្ឌ​៕ ​ដោយៈ​សុផល