ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក​សន្យា​បន្ត​ទិញ​សម្លៀកបំពាក់​និង​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៨​ពី​កម្ពុជា​

150

(​ភ្នំពេញ​)៖​លោក​ ​អ៊ិត​ ​សំហេង​ ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបង្ហាញ​លិខិត​មួយ​ដោយ​បញ្ជាក់​ពី​ក្រុមហ៊ុន​ដ៏​ធំ​និង​មានកេរ្តិ៍ឈ្មោះ​របស់​ប្រទេស​សហរដ្ឋអាមេរិក​ដែល​បាន​កោតសរសើរ​ដល់​វិស័យ​ការងារ​នៅ​កម្ពុជា​និង​ពិសេស​ថា​នឹង​នៅតែ​បញ្ជា​ទិញ​ទំនិញ​ពី​​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់ថា​ក្រុម​ហុន​វ៉​ល​ម៉ា​ត​(Walmart)​របស់​អា​មេ​រិច​ជា​ក្រុមហ៊ុន​បញ្ជា​​ទិញ​ធំ​មួយ​មួយ​នៅតែ​បញ្ជា​ទំនិញ​សម្លៀកបំពាក់​និង​ស្បែកជើង​បន្តទៀត​។​ក្រៅពីនេះ​ក្នុង​លិខិត​ក៏​បង្ហាញ​ពី​ការកើត​សរសើរ​ដល់​លោក​​រដ្ឋមន្ត្រីក្រសួង​ការងារ​អំពី​កិច្ច​ខិត​ខិតខំ​ប្រឹងប្រែង​លើ​វិស័យ​ការងារ​ហើយ​ទទួលបាន​ផ្លែផ្កា​យ៉ាង​ល្អ​នា​កន្លងមក​ដែរ​។​

​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បញ្ជាក់ថា​«​ថ្លែងអំណរគុណ​កោត​ស​សើរ​លក្ខខណ្ឌ​ការងារ​ល្អ​នៅក្នុង​ប្រទេស​និង​ពលករ​នៅក្រៅ​ប្រទេស​និង​សន្យា​បន្ត​ការបញ្ជាទិញ​ទំនិញ​សម្លៀកបំពាក់ និង​ស្បែកជើង​បន្តទៀត​ឆ្នាំ​២០១៨​នេះហើយ​និង​បញ្ជា​ទិញ​ទំនិញ​សម្ភារៈ​ធ្វើដំណើរ​ពី​កម្ពុជា​ថែមទៀត​»​។​

​ដោយឡែក​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០១៧ បាន​ថ្លែង​អះអាងថា ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​សហភាព​អឺរ៉ុប​(EU)​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ គឺ​គ្មានអ្វី​ព្រួយបារម្ភ​នោះទេ ព្រោះ​អ្នកបញ្ជា​ទិញ​នៅ​សហភាព​អឺរ៉ុប បាន​បញ្ជា​ទិញ និង​ចុះកិច្ចសន្យា​រួច​អស់ហើយ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បើក​សន្និបាត​បូក​សុ​រប​ការងារ​ពា​ណិ​ជ្ថា​កម្ម​ឆ្នាំ​២០១៧​និង​ទិសដៅ​អនុវត្ត​​ន៍​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៨ ដោយ​បញ្ជាក់ថា «​រឿង​ការនាំ​ចេញទៅ EU មិនជា​អ្វី​នោះទេ គឺ​គ្រាន់តែ​ជា​ព័ត៌មាន ដើម្បីឱ្យ​ថ្នាក់ដឹកនាំ លោក​វាយតម្លៃ​ប៉ុណ្ណោះ ខណៈ​ក្នុង​ឆ្នាំ​២០១៨ សហគមន៍​អឺ​រុ​ប បាន​បញ្ជា​ទិញ រួច​អស់​ទៅហើយ​ដូច្នោះ​គឺ​គ្មាន​ការព្រួយបារម្ភ​នោះទេ​…​ក្នុង​​រឿង​ការនាំចេញ​នោះ​”​។​

​ការលើកឡើង របស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ខាងលើ​ស្រប​ពេលដែល​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Walmart​ដែល​នាំចេញ​ផលិតផល​​ស្បែកជើង​ធំជាងគេ​ពី​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដែល​នាំចេញ​ផលិតផល​សម្លៀកបំពាក់​លំដាប់​ទី​២​ពី​កម្ពុជា បានប្រកាស​ប្តេជ្ញា​ថា នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា និង​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​នឹង​ចាប់ផ្តើម​នាំ​ផលិតផល​​ធ្វើដំណើរ​ដូចជា​កាបូប និង​វ៉ា​លី​ពី​កម្ពុជា​ផងដែរ​។

​គួ​បញ្ជាក់ថា សហភាព​អឺរ៉ុប​គឺ​ទីផ្សារ​ដ៏​ធំ​និង​សំខាន់បំផុត​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា ដោយ​ប្រទេស​នេះ​បាន​អនុគ្រោះ​ពន្ធ​នាំចូល​ដល់​​កម្ពុជា​។​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​អឺរ៉ុប​ភាគច្រើន គឺ​ផលិត​វាយ​ន​ភណ្ឌ អង្ករ និង​ស្ករស រួមទាំង​ផលិត​កសិកម្ម​មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា​នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ទំនិញ តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដែលមាន​សហភាព​អឺរ៉ុប​និង​អាមេរិក​ផង​​ដែរនោះ មាន​ទឹកប្រាក់​ចំនួន ៩.៥៥៦.២៧១.០៦៦​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៨.០១៧.៩៧៧.៣៨១ ដុល្លារ​អាមេរិក គឺ​កើនឡើង​ចំនួន​១៩,២២​ភាគរយ​៕​ដោយ​៖​ដេប៉ូ​/sn

​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​លិខិត​របស់​Walmart