ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ទឹកជំនន់​

114
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ថ្មីៗ​នេះ​លោក CAO JIANJIANG អគ្គនាយក​ក្រុមហ៊ុន​សីហនុ​វី​ល ស្ពេស​ល អ៊ី​ខន​នើ​មី ហ្សូ​ន​បាន​ដឹកនាំ​និយោជិត​ក្រុមហ៊ុន​យក​អំណោយ​ចាំបាច់​មួយចំនួន​ដូចជា​ទឹកស្អាត​,​មុង ,​ភួយ​,​កន្ទេល​,​និង​មី​កញ្ចប់​ជាដើម​ទៅ​ចែកជូន​ដល់​សាលាឃុំ​បិត​ត្រាង​ក្រុងព្រះសីហនុ​និង​សាលាខេត្ត​ព្រះសីហនុ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​។​

​លោកស្រី​អ៊ូ​ធីតា​ពៅ​គួច​ចំរើន​តំណាង​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​និង​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​បាន​ទទួលយក​អំណោយ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការបរិច្ចាគ​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

​បាន​កោតសរសើរ​យ៉ាង​ខ្ពស់​ដល់​ជំនួយ​ភ្លាមៗ​របស់​ក្រុមហ៊ុន​នូវ​ការចូលរួមចំណែក​ជាក់​ស្តែង​ក្នុង​មិត្តភាព​កម្ពុជា​-​ចិន​។​សូមជម្រាបថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​តែងតែ​ផ្តល់ជំនួយ​មនុស្សធម៌​ជា​បន្តបន្ទាប់​និង​ជួយ​ដល់​សង្គម​របស់​កម្ពុជា​មិនដែល​អាក់ខាន​ទេ​៕S/