ក្រុមហ៊ុន​ថ្មី​របស់​ចិន iSpace បញ្ជូន​ផ្កាយរណប​ទៅ​ដង​តារាវិថី​ជា​លើកដំបូង​ក្នុង​បំណង​ក្លាយជា “SpaceX បន្ទាប់​”

382
ចែករម្លែក

​ក្រុមហ៊ុន​ទើប​ចាប់ផ្ដើម​ផ្នែក​រ៉ុក្កែត​អាជីវកម្ម​មួយ​របស់​ចិន​បានដាក់​ផ្កាយរណប​ដំបូង​របស់ខ្លួន​ចូលទៅ​ដង​តារាវិថី ដោយ​ប្រណាំងប្រជែង​នឹង​ក្រុមហ៊ុន SpaceX របស់លោក​អែល​ឡុ​ន ម៉ាស និង​ក្រុមហ៊ុន Blue Origin របស់លោក ជេ​ហ្វ បេ​ហ្សូ​ស នៅក្នុង​ទីផ្សារ​អវកាស​ឯកជន​។​

​រ៉ុក្កែត ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឯកជន iSpace បាន​បាញ់​បង្ហោះ​ចេញពី​មណ្ឌល​បង្ហោះ​របស់​រដ្ឋ​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥ កក្កដា​ឆ្នាំ ២០១៩​។​

​ក្រុមហ៊ុន​បាន​និយាយ​នៅលើ​គណនី Wechat ផ្លូវការ​របស់ខ្លួន​ថា រ៉ុក្កែត Hyperbola-1 របស់​ក្រុមហ៊ុន iSpace បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​បង្ហោះ​ផ្កាយរណប​ជីវ​ក្វាន់​នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បញ្ជូន​ផ្កាយរណប​ពីរ​និង​សម្ភារៈ​ដទៃទៀត​ទៅកាន់​ដង​តារាវិថី​។​

​ការបាញ់​បង្ហោះ​ផ្កាយរណប​ទៅ​ដង​តារាវិថី​ដោយ​ជោគជ័យ​នេះ​កើតឡើង​បន្ទាប់ពី​ការបាញ់​បង្ហោះ​បរាជ័យ​ចំនួន​ពីរលើក​ចាប់តាំងពី​ចុងឆ្នាំ​មុន​ដោយ​ក្រុមហ៊ុន​ថ្មីថ្មោង​២​ផ្សេងទៀត​។​

​ក្រុមហ៊ុន​អវកាស​ទើប​ចាប់ផ្តើម​របស់​ចិន​រាប់សិប​បាន​ប្រណាំងប្រជែង​គ្នា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដើម្បី​បង្កើត​រ៉ុក្កែត​ដែលមាន​សមត្ថភាព​ដឹក​ផ្កាយរណប​ខ្នាតតូច​ចំណាយ​ទាប ដែល​ភាគច្រើន​គាំទ្រ​ដោយ​ទុន​ផ្សង​រកស៊ី​របស់​ជនជាតិ​ចិន​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​ឯកជន iSpace បញ្ជូន​ផ្កាយរណប​ទៅដល់​ដង​តារាវិថី​ជា​លើកដំបូង កាលពី​ថ្ងៃ​ព្រហស្បតិ៍