ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ​បង្ហាញ​ពី​គោលបំណង​រៀបចំ​កម្មវិធី​ជិះ​កង់​រយៈពេល​៣​ថ្ងៃ​

1456
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ បានរៀបចំ​កម្មវិធី​ជិះ​កង់ រយៈពេល​៣​ថ្ងៃ នៅ​ខេត្តសៀមរាប​ក្នុង​គោលបំណង​ដើម្បី​អប់រំ​ដោយ​ផ្តោតទៅលើ​ការថែទាំ​សុខភាព​តាមរយៈ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ជិះ​កង់ បង្ហាញ​សារ​អប់រំ​សំដៅ​ទៅលើ​ការថែរក្សា​បរិស្ថាន​។​

​លោក យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ​មានប្រសាសន៍ថា​សម្រាប់​ក​ម្ម​វិធី​ជិះ​កង់​នេះ គឺជា​សារ​សកម្មភាព​ដើម្បី​អប់រំ​ដោយ​ផ្តោតទៅលើ​ការថែទាំ​សុខភាព​តាមរយៈ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ជិះ​កង់​។​ជាមួយ​នោះ​បង្ហាញ​សារ​អប់រំ​សំដៅ​ទៅលើ​ការថែរក្សា​បរិស្ថាន​បរិ​យា​កាស​ដែល​គ្នាន​សំណល់​ផ្សែង​យានយន្ត​ការរួម​គ្នា​ស្តារឡើងវិញ​។​

គម្រប​បៃតង​កាត់បន្ថយ​ការកើនឡើង​នៃ​កម្តៅ​ព្រះអាទិត្យ​តាមរយៈ​នៃ​ការដាំ​កូនឈើ​និង​ស្វែងយល់​អំពី​វប្បធម៌​ជំនឿ​សាសនា​ដែល​អប់រំ​មនុស្ស​ឲ្យ​ប្រព្រឹត្តិ​តែ​អំពើរ​ល្អ​ប្រកាន់យក​និង​រក្សា​វប្បធម៌​សន្តិភាព ។​

​លោក​យក់​ចំរើន​ឬ​ទ្ធិ​បាន​បញ្ជាក់ទៀតថា​ជាមួយ​ដំណើរ​កំសាន្ត​សម្រាប់​និយោជិត​របស់ខ្លួន​ប្រមាណ​ជា​២០០​នាក់​ដែល​ត្រូវបាន​ជ្រើស​រើសយក​ក្រុង​អង្គរ​-​សៀមរាប​ជា​គោលដៅ​នោះ​ក្រុមហ៊ុន​បានរៀបចំ​ឲ្យ​មាន​កម្មវិធី​ជិះ​កង់​មិត្តភាព ចម្ងាយ ១១ គីឡូម៉ែត្រ ចេញពី​ក្រុង​សៀមរាប ឆ្ពោះទៅ​វត្ត​បារាយណ៍​។

មហានទី រតនា​រាម ហៅ​វត្ត ស្វាយ​រមៀត ដែល​ស្ថិតនៅលើ​ទួល​នៃ​អាង​បារាយណ៍ទឹកថ្លា ដើម្បី​ដាំ​កូនឈើ និង ប្រារព្ធ​ពិធី​សាសនា​ផងដែរ​។​ក្រុមហ៊ុន​បានរៀបចំ​កម្មវិធី​ជិះ​កង់​នេះ ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ ដែល​បណ្តា​ឆ្នាំកន្លងមក ធ្វើ​នៅ​ខេត្តកំពង់ចាម , ត្បូងឃ្មុំ , ព្រៃវែង , បាត់ដំបង , តាកែវ និង ខេត្តកណ្តាល ប៉ុន្តែ​ឆ្នាំនេះ ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប ៕S/

​រូបភាពៈ​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ បង្ហាញ​ពី​គោលបំណង​រៀបចំ​កម្មវិធី​ជិះ​កង់ រយៈពេល​៣​ថ្ងៃ​
នៅ​ខេត្តសៀមរាប​៕​