ក្រុមហ៊ុន​ធី​វី​អេស​ប្រគល់​រង្វាន់​ធំ​ម៉ូតូ​កង់​បី​២​គ្រឿង​និង​រង្វាន់​ជាច្រើន​ទៀត​ដល់​អ្នកឈ្នះ​ពី​ការចាប់​ឆ្នោត​

236
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ធី​វី​អេស​(TVS)​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​បានប្រគល់​រង្វាន់​ធំ​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង​ដល់​អ្នក​ដែលមាន​សំណាង​ឈ្នះ​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​កាលពីពេល​ថ្មីៗ​នេះ​។​អ្នក​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង​ពី​ក្រុមហ៊ុន​TVS​ប្រចាំ​ខែសីហា​ឆ្នាំ​២០១៩​គឺ​ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ គឺ​លោក ឆេង សុខ​ណេង និង​លោក​ឯម​វី​ដែល​រស់នៅ​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

​ក្រៅពី​រង្វាន់​ធំ​ធី​វី​អេស​ក៏បាន​ប្រគល់​រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន​Motul​ចំនួន​៥​រង្វាន់​ផងដែរ​ដល់​អតិថិជន​។​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​បាន​ទៅ​ឈ្មោះ​ឡុង​ឡាន​,​ហេង​កុសល​,​ទុយ​សំណាង​រីឯ​ប្រេងម៉ាស៊ីន​ចំនួន​៥​រង្វាន់​បាន​ទៅលើ​ឈ្មោះ វង វ៉ាន់​,ម៉ីឡ​ន​,ឆានថា​,ជិនបញ្ញានិងគង់ច​ន្ថ​ន​។​

​សូម​រលឹក​ថា​កាលពី​ថ្ងៃទី​១៣​ខែកញ្ញា​កន្លងទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ម៉ូតូ​កង់​បី​TVS​បាន​ចាប់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន​បាន​ជាវ​នូវ​ម៉ូតូ​កង់​បី​ម៉ាក​TVS​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ប្រចាំខែ​ដែល​រួមមាន​ម៉ូតូ​កង់​បី​ម៉ាក​TVS King Deluxe ​ស៊េរី​ឆ្នាំ​២០១៩​ចំនួន​២​រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន Motul​ចំនួន​៥​រង្វាន់​។​

​គួរ​បញ្ជាក់ដែរថា​សម្រាប់​ការចាប់​រង្វាន់​លើក​នេះ​គឺជា​ការចាប់​រង្វាន់​លើក​ទី​៤​ប្រចាំ​ខែសីហា​សម្រាប់​អតិថិជន​ដែល​បាន​ជាវ​នូវ​ម៉ូតូ​TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ពី​ក្រុមហ៊ុន​TVS។​រាល់​ការចាប់​រង្វាន់​សម្រាប់​អតិថិជន​គឺមាន​ភាព​សុក្រឹត​និង​យុត្តិធម៌​ជាទីបំផុត​។​

ម្យ៉ាងវិញទៀត​ចំពោះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់​ប្រចាំខែ​នេះ​សូមកុំ​ទាន់​អស់សង្ឃឹម​ព្រោះ​សន្លឹកឆ្នោត​របស់​អតិថិជន​ទាំងអស់​ដែល​មិនទាន់​ឈ្នះ​នឹងត្រូវ​ចាប់​រង្វាន់​ម្តងទៀត​នៅ​បំណាច់​ឆ្នាំ​ដែលមាន​រង្វាន់​ធំ​ជា​រថយន្ត​ដ៏​ទំនើប​ផងដែរ​គឺ​Toyota Hilux Revo2019​ម៉ូតូ​កង់​បី​TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ទឹកប្រាក់​សុទ្ធ​រហូតដល់​១.០០០​ដុល្លារ​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​។​

​បច្ចុប្បន្ន​គេ​សង្កេតឃើញថា​វត្តមាន​ម៉ូតូ​កង់​បី​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា​កំពុង​កើនឡើង​ស្របពេល​តម្រូវការ​សេវា​ដឹកជញ្ជូន​ក៏​កំពុងមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។​កំណើន​នេះ​បានធ្វើឱ្យ​ការនាំ​ចូល​ម៉ូតូ​កង់​បី​របស់​វិនិយោគិន​បរទេស​និង​ក្នុងស្រុក​កាន់តែ​ច្រើនឡើងៗ​នៅ​កម្ពុជា​ជាពិសេស​រាជធានី​ភ្នំពេញ។​

​ទន្ទឹមនឹង​ការជួយ​សម្រួល​ដល់​សេវា​ដឹកជញ្ជូន​,​ការកាត់បន្ថយ​ការស្ទះ​ចរាចរណ៍​និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​នោះ​ម៉ូតូ​កង់​បី​ជាពិសេស​ម៉ូតូ​កង់​បី​ធី​វី​អេស​(TVS)​របស់​ឥណ្ឌា​បានផ្តល់​ឱកាស​ការងារ​និង​មុខរបរ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថែមទៀត​។​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​TVS​បាន​សហការ​ជាមួយ​ធនាគារ​អ៊ី​អន ដែលជា​ដៃគូ​សហការ​បង់រំលស់របស់​ម៉ូតូ​កង់​បី​ធី​វី​អេស​៕S/

ចំណងជើង​រូបថត​៖ TVS ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ពី​ការចាប់​ឆ្នោត​(​រូបៈ​សុផល​)


​ ​