ក្រុមហ៊ុន​បួន​បានទទួល​“​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​”,​ក្រោម​ទុនវិនិយោគ​ជាង​១៦​លាន​ដុល្លារ​

1296
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​”​។​នេះ​បើ​យោងតាម​ការ​បញ្ជាក់ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែឧសភា​ម្សិលមិញ​។​

សកម្មភាពវិនិយោគនៅកម្ពុជា(រូបឯកសារ ស៊ីឌីស៊ី)

​ប្រភព​ដដែល​បញ្ជាក់ថា​ក្រុមហ៊ុន​ទាំង​បួន​នោះ​មាន​ទី​១. “MASSFLAME ENERGY (CAMBODIA) CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ជីវម៉ាស​ឥន្ធនៈ​, មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ មាន​ទុនវិនិយោគ​ចំនួន​មួយ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១០១​កន្លែង​។​

​ទី​២.“HIRO-TECH PRODUCT (CAMBODIA)CO.,LTD.”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​ប្លា​ស្ទិ​ក​គ្រប់ ប្រភេទ និង​បង្គុំ​សម្ភារៈ​បរិក្ខារ​អេឡិចត្រូនិក​។​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត អូរ​នាង ខេត្តបន្ទាយមានជ័យ​, មាន​ទុនវិនិយោគ​ប្រមាណ ៣,៤៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៧២​កន្លែង​។​

​ទី​៣.“ HAITIAN BEVERAGE (CAMBODIA) CO., LTD.”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹក​ពិសា​បរិសុទ្ធ​។ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ មាន​ទុនវិនិយោគ​ចំនួន ៥,១​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦២៨​កន្លែង​។​

​ចំណែក​ទី​៤.“SVF FIT (CAMBODIA) CO., LTD.”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ប្រដាប់​ដាក់​បំពង់​ទឹក​, មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ មាន​ទុនវិនិយោគ​ចំនួន ៧​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២៦​កន្លែង​៕​មន​