ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ប្រណីត​មួយ​របស់​រុស្ស៊ី​លក់​កាស AirPods ស្រោបមាស ១៨ កា​រ៉ាត់​ក្នុងតម្លៃ​ជាង ៦៧.០០០ ដុល្លារ​

189
ចែករម្លែក

​ក្រុមហ៊ុន Apple បានចាប់ផ្តើម​រចនា​ម៉ូត​ឡើងវិញ​នូវ​កាស AirPods របស់ខ្លួន​កាលពី​ខែ​មុន​ហើយ​ឥឡូវនេះ​ក្រុមហ៊ុន​រុស្ស៊ី​មួយ​បាន​ផ្តល់ជូន​ការតុបតែង​យ៉ាង​ប្រណីត​ដល់​កាស​ទាំងនោះ​។​

​ក្រុមហ៊ុន Caviar ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ប្រណីត​និង​នាឡិកា​ឆ្លាត កំពុងផ្តល់​ជូន​នូវ​កាស AirPods Pro មួយគូ​ស្រោបមាស ១៨ កា​រ៉ាត់​លក់​ក្នុងតម្លៃ ៦៧.៧៩០ ដុល្លារ​។​

​កាស​និង​ស្រោម​កាស​មាន​ចំនួន ៧៥ ភាគរយ ក្រៅពីនេះ​គឺជា​មាស​ទាំងអស់ ហើយ​ទោះបី​វា​ធ្ងន់​ជាង​កាស​ដើម​ក្តី ក៏​ក្រុមហ៊ុន Caviar នៅតែ​ជឿជាក់ថា​វា​នឹង​ជួយផ្តល់​នូវ​អារម្មណ៍​ប្លែក​មួយ​បន្ថែមទៀត​ដល់​អ្នកប្រើប្រាស់​។​

​ក្រុមហ៊ុន Cavier មានឈ្មោះ​ល្បីល្បាញ​ដោយសារតែ​ការច្នៃប្រឌិត​ដ៏​ប្រណីត​និង​ការ​ស្រមើល​ស្រមៃ​របស់ខ្លួន​។ ក្រុមហ៊ុន​ផ្តល់ជូន​ផងដែរ​នូវ​នាឡិកា​ផលិត​ពី​ស្បែក​ក្រពា ទូរស័ព្ទ iPhone ដែលមាន​ស្រោម​ធ្វើ​ពី​ដុំថ្ម​ឋាន​ព្រះ​ចន្ទ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ច្នៃប្រឌិត​ប្លែកៗ​ដទៃទៀត​៕ ដោយ៖ កញ្ញាដាលីស