ក្រុមហ៊ុន​ផលិត​ម៉ូតូ Vespa អ៊ីតាលី​ដ៏​ល្បីល្បាញ​នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី​លើកដំបូង​នៅ​ខែតុលា​ខាងមុខ​

2925
ចែករម្លែក

​ម៉ូតូ​វេស្ប៉ា​អគ្គិសនី​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន Vespa នឹងដាក់​លក់​នៅ​ទ្វីបអឺរ៉ុប​នៅ​ខែតុលា​និង​នៅ​សហរដ្ឋអាមេរិក​នៅ​ដើមឆ្នាំ ២០១៩​។​

​ម៉ូតូ​ប្រើ​អាគុយ​សាក​ភ្លើង​សំឡេង​ស្ងាត់​ល្អ​នេះ​គឺជា​ប្រភេទ​ម៉ូតូ​អគ្គីសនី​ដំបូង​គេ​នៃ​ម៉ាក​ម៉ូតូ​វេស្ប៉ា​ដែល​គេ​ស្រឡាញ់​ជាទីបំផុត​នៅពេល​ចេញលក់​ដំបូង​ក្នុង​ឆ្នាំ ១៩៤៦​។​

​ម៉ូតូ​វេស្ប៉ា​ថ្មី​ឈ្មោះ Vespa Elettrica នេះ​អាច​បើក​បាន​ចម្ងាយ ១០០ គីឡូម៉ែត្រ និង​ចំណាយពេល​ប្រហែល ៤ ម៉ោង​ដើម្បី​សាក​ភ្លើង​។​

​ក្រុមហ៊ុន​ទទួល​រ៉ាប់រង​ផលិត​ម៉ូតូ​នេះ ឈ្មោះ Piaggio Group នៅតែ​មិន​បង្ហើប​ឱ្យដឹងពី​តម្លៃ​ម៉ូតូ​ថ្មី​នេះ​ក៏ដូចជា​ល្បឿន​កំពូល​របស់​វា​នោះដែរ​។​

​មុននេះ គេ​បាន​ប៉ាន់ប្រមាណ​ថា​ម៉ូតូ Vespa Elettrica នឹង​បើក​ក្នុង​ល្បឿន ៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅពេល​កំណត់​យក Eco Driving Mode៕ ដោយ៖ កញ្ញាដាលីស

ម៉ូតូ Vespa Elettrica នឹង​លក់​នៅ​ទ្វីបអឺរ៉ុប​នៅ​ខែតុលា​និង​នៅ​សហរដ្ឋអាមេរិក​នៅ​ដើមឆ្នាំ ២០១៩